បរទេស៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លឹប Barcelona បានលើកហេតុផលការចាកចេញដ៏សោកស្តាយរបស់គាត់ពីក្រុម កាំភ្លើងធំ Arsenal ក្រោយមានបញ្ហាជាមួយគ្រូបង្វឹកលោក Mikel Arteta។ កីឡាករអន្តរជាតិហ្គាបុងត្រូវបានដកតំណែង​ជាប្រធាន​ក្រុម​ក្រោយ​រកឃើញការល្មើស វិន័យជាច្រើននៅក្នុងខែធ្នូ ដោយឆ្លងកូវីត-១៩ ហើយទីបំផុតបានរងទណ្ឌកម្មពីលោក Arteta។

Pierre-Emerick Aubameyang to join Barcelona on free transfer from Arsenal  on Deadline Day - reports - Eurosport

ទីបំផុត Aubameyang បានបញ្ចប់ការផ្ទេរនៅថ្ងៃផុតលើកទី២ទៅកាន់ Barcelona ស្របពេលកីឡាករវ័យ ៣២ ឆ្នាំបានបើកចំហរ ពីមូលហេតុដោយប្រាប់ ក្នុងសន្និសីទកាសែតដំបូងរបស់គាត់ក្នុងនាមជាកីឡាកររបស់ Barcelona ថា ប៉ុន្មានខែចុងក្រោយរបស់ខ្ញុំនៅ Arsenal មានភាពស្មុគ​ស្មាញ នោះគឺជាបាល់ទាត់ ។ ខ្ញុំមិនដែលចង់ធ្វើអ្វីខុសទេ វាកន្លងផុតទៅហើយ។ & ខ្ញុំចង់គិតអំពីបច្ចុប្បន្ន​។បញ្ហា​របស់​​ខ្ញុំគឺមាន​តែជាមួយ Arteta ប៉ុណ្ណោះ។ ខ្ញុំមិនអាចនិយាយបានច្រើនទេ វាគ្រាន់តែជាការសម្រេចចិត្តរបស់គាត់។ គាត់មិនសប្បាយចិត្ត ខ្ញុំមិនអាចប្រាប់​អ្នក​បាន​ទេ​។ ខ្ញុំ​ស្ងប់​ចិត្តហើយ។

Pierre-Emerick Aubameyang departs Arsenal - Sounder At Heart

Aubameyang បានចាកចេញពី Arsenal ក្នុងលក្ខណ្ឌខ្ចីជើងបន្ទាប់ពីស៊ុតបញ្ចូលទីបាន ៩២ គ្រាប់ និងAssist២១ដង គ្រប់ការ​ប្រកួតទាំងអស់ ហើយក្រុមកាំភ្លើងធំនឹងត្រូវចំណាយប្រាក់ ៧លានផោនបន្ទាប់ពីបញ្ចប់កិច្ចសន្យា៣៥០០០០ផោន/សប្តាហ៏ របស់គាត់ ដែល​នៅមានកុងត្រារយៈពេលមួយឆ្នាំកន្លះទៀតនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole