បរទេស៖ លោក Pep Guardiola បានផ្តល់​សារ​ព្រមាន​ថា នៅ​សល់​ឧបសគ្គ​ជាច្រើន​ទៀត​ដែលនៅ​តែ​ស្ថិត​នៅ​ចំពោះ​ក្រុម Manchester City និង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​៤​ក្នុង​រយៈពេល​៥​ឆ្នាំ ក្រោយពី​បាន​យកឈ្នះលើ​ក្រុម Brentford ក្នុងលទ្ធផល ២-០ ដើម្បី​នាំមុខ​ ១២ពិន្ទុ​ដាច់នៅលើ​កំពូល​តារាង កាលពីថ្ងៃពុធ​​។

Liverpool នៅ​សល់​២​ប្រកួត​ក្នុង​ដៃ ដើម្បីព្យា​យាម​កាត់​បន្ថយ​ពិន្ទុ​ដេញ​តាមពីក្រោយ ប៉ុន្តែ Man City បាន​បាត់​បង់ត្រឹម​តែ​២ពិន្ទុ​គត់ ក្នុងការ​ប្រកួត​លីក​ចំនួន​១៤​លើក បើ​គិត​ចាប់​តាំងពីខែតុលា​។ ក្រុម​របស់​លោក Guardiola មិន​បាន​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាងល្អ​ឥត​ខ្ចោះ​របស់​ខ្លួន​នា​កីឡដ្ឋាន Etihad ប៉ុន្តែ នៅ​តែ​ជាក្រុម​ខ្លាំង​ជាង​សម្រាប់ Brentford ដែល​កំពុង​ប្រឈមមុខនឹង​កា​រធ្លាក់​ទៅកាន់​តំបន់​កាត់ចោល​។ លោក Guardiola បាន​ឲ្យដឹងថា៖ «ពួក​គេ​ជា​​ក្រុម​ដ៏រឹង​មាំ​ក្នុងការ​វាយ​សម្រុក​។

អ្នក​ត្រូវ​តែ​មានការ​អត់​ធ្មត់ មិនត្រូវ​ធ្វើ​ឲ្យមានកំហុស ហើយ​ទី​បំផុត​ យើង​ទទួល​បាន​លទ្ធផល​»​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​ប្រជែង​ដណ្តើម​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​របស់ Tottenham បាន​ជួប​ការខក​ចិត្ត ក្នុង​ពេល​ចាញ់​ក្រុម Southampton ក្នុងលទ្ធផល ៣-២​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia