បរទេស៖ កីឡាករអន្តជាតិអាហ្សង់ទីនបួនរូបដែលកំពុងប្រកបអាជីពនៅក្របខណ្ឌ Premier League អង់គ្លេស ត្រូវបានសហព័ន្ធ  បាល់ទាត់ពិភពលោកហៅកាត់ថា FIFA ព្យួរការប្រកួតលក្ខណៈអន្តរជាតិ២ប្រកួតបន្ទាប់ពីហេតការណ៏ប្រកួតជម្រុះ World Cup កាលពីខែកញ្ញាឆ្នាំមុនជាមួយក្រុមជម្រើសជាតិប្រេស៊ីល។

Giovani Lo Celso, Cristian Romero and Emi Buendia under investigation by  Brazilian authorities for lying on Covid-19 documents - News Channel 247

ហេតុការណ៏ដែលបានកើឡើងំលុងការប្រកួតក្នុងទីក្រុង Sao Paulo បានចាប់ផ្តើមបានបន្តិចតែត្រូវបានផ្អាក​ដោយមន្ត្រី​ពេទ្យ​ក្រោមហេតុផលសំខាន់ដែលបានលើកឡើងពីការរឹតបន្តឹងវិធានការការពារ ការរីករាលដាលនៃមេរោគកូវីត Covid-១៩ ។ អ្នកចាំទី Aston Villa កីឡាករ Emiliano Martinez និង Emiliano Buendia ក៏ដូចជា Cristian Romero របស់ Tottenham និង Giovani Lo Celso ដែលបានចូលរួមជាមួយ Villarreal ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាលប្រេស៊ីលថាបានផ្តល់ព័ត៌មានមិនពិតទាក់ទងនឹងទម្រង់បែបបទឆ្លងប្រទេសរបស់ពួកគេដោយបំពាននិងវិធានការប្រកាស​ស្តីពីការបង្ការការឆ្លងរបស់មេរោគ Covid-១៩ ។

LN - Playoffs: Brazil sought to prevent Emiliano Martínez, Giovani Lo  Celso, Cristian Romero and Emiliano Buendía from playing this afternoon in  São Paulo – About Argentina

នៅពេលនោះការធ្វើដំណើរចាកចេញពីប្រេស៊ីល ទៅអង់គ្លេសក៏ត្រូវបានហាមឃាត់មួយរយៈពេល ហើយអាជ្ញាធរប្រេស៊ីល​បានលើកឡើងថា កីឡាករទាំងបួនរូបនេះមិនគួរមានវត្តមាន ជាមួយក្រុមអាហ្សង់ទីនសម្រាប់ការប្រកួតនោះទេ ហើយ​ការ​ពិត​FIFA បានចាប់ផ្តើមដំណើរការនីតិវិធីវិន័យលើបញ្ហានេះភ្លាមៗបន្ទាប់ពីការប្រកួតក្នុងខែកញ្ញា សម្រាប់ការមិនគោរពតាម​ពិធី​សារ​ការ​ប្រកួតអន្តរជាតិរបស់ FIFA Return to Football។ អាហ្សង់ទីនក៏ត្រូវពិន័យជាប្រាក់ ២០០,០០០ ផោន និងប្រេស៊ីល ៤៤០,០០០ ផោនផងដែរ៕

 

ប្រភពព័ត៍មាន៖ Poshukach