បរទេស៖ គ្រាប់​បាល់​តែតបញ្ចូលទីនៅជិតបញ្ចប់ម៉ោង របស់ខ្សែប្រយុទ្ធ Harry Kane បាន​ជួយ​ឲ្យក្រុមភ្ញៀវ Tottenham ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​អស្ចារ្យ​លើ​ក្រុម​កំពូល​តារាង Premier League គឺមេឃខៀវ Man. City ក្នុង​ការ​ប្រកួត​ នៅ​កីឡដ្ឋាន Etihadកាលពីរាត្រីថ្ងៃសៅរ៏ម្សិលមិញនេះ។

Manchester City vs Tottenham Live: where to watch PL live?

កីឡាករ Dejan Kulusevski មានឪកាសរកគ្រាប់បាល់ បើកឆាក​នៅនាទីទី៤ក្រោយការបញ្ចូលរបស់ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son Heung Ming មុន​ពេលGundogan វាយបកតាមស្មើនៅនាទីទី៣៣ ក្រោយ​ពី Hugo Lloris សង្រ្គោះបាល់មិនបានល្អ​ពីការ​បញ្ជូន​បាល់​ចេញពីស្លាប ឆ្វេងរបស់Raheem Sterling។ Sonក៏បានដើរតួនាទីដ៏សំខាន់ម្តងទៀត បន្ទាប់ពី​បាន​បញ្ជូន​បាល់អោយ ប្រធានក្រុមជម្រើសជាតិអង់គ្លេសKane បញ្ចប់ទីបានយ៉ាងល្អនៅនាទីទី៥៩ ។ក៏ប៉ុន្តែគ្រាប់បាល់ស៊ុត បញ្ចូលទីនាំមុខ១គ្រាប់ទៀតរបស់Kaneនៅនាទីទី៧៤ ត្រូវបានចាត់ទុកថាOff-Side។

Harry Kane and Heung-min Son equal Premier League record with Chelsea in Tottenham  vs Man

ក្រុមម្ចាស់ផ្ទះ Man City ដែលគិតថាពួកគេរកបានត្រឹមតែ១ពិន្ទុក្រោយពី Riyad Mahrezទាត់បាល់ ពីន័យ១១​ម៉ែត្រតាមស្មើក្នុងលទ្ធផល២ទល់និង២នៅនាទីទី៩០+២ ។ប៉ុន្តែខ្សែប្រយុទ្ធឆ្នើម ដែល Man City បាន​ព្យា​យាម​ចុះហត្ថលេខានាំយកកាលពីរដូវក្តៅមានឪកាសបញ្ចប់ទីបានយ៉ាងល្អ ក្រោយពីខ្សែបម្រើស្លាបសញ្ជាតិស៊ុយអែត​ដែលខ្ចីជើងពីJuventusកីឡករ Dejan Kulusevski បានបង្កើតឪកាសបញ្ចប់ទីនៅនាទីទី៩៥បានយ៉ាងល្អ ។

Irresistible Harry Kane haunts Manchester City as Spurs reignite title race  | Sport | The Sunday Times

Tottenham បានចាញ់ការប្រកួតលីកកំពូលចំនួន៣ចុងក្រោយរបស់ពួកគេ  ប៉ុន្តែជាប្រវត្តិសាស្រ្តក្រុមបានវាយ​បក​យកឈ្នះក្រុមMan.City បានទាំងពីរប្រកួតនៅរដូវកាលនេះនិងតាមទាន់កំនត់ត្រា៣៥ឆ្នាំមុន​ក្រោយខកខាន​ចាប់​តាំង​ពីរដូវកាល ១៩៨៦-១៩៨៧។ បច្ចុប្បន្នក្រុមឈរនៅចំណាត់ថ្នាក់លេខ​រៀងទី៧ ក្រោយបញ្ចប់ការប្រកួតនេះ ប៉ុន្តែ​ក្រុមលោកAntonioConte នៅតែសម្លឹងឪកាសចង់បញ្ចប់​រដូវកាល​ដោយ​ឈរ​នៅចំណាត់ថ្នាក់កំពូលទាំង ៤​ដើម្បី​មានឪកាសលេងក្របខណ្ឌ Champion League រដូវកាលថ្មី៕

 

ប្រភពព័ត៍មាន៖ BBC