បរទេស៖ ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់ក្រុមតោខៀវ  Chelsea បាន​បំបែក​កំណត់​ត្រាជាប្រវត្តិសាស្រ្តសម្រាប់​ខ្លួនឯង​ដែលមិន ចង់បានសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League អំឡុង​ពេលផ្តួល ក្រុមម្ចាស់ផ្ទះដែល​ជាក្លឹប​មានមូលដ្ឋាន រួមទីក្រុង ឡុងដ៏គឺ Crystal Palace ក្នុងលទ្ធផល១ទល់និង០កាលពីរាត្រី​ថ្ងៃ​សៅរ៍។

Chelsea news: Thomas Tuchel reacts to woeful Romelu Lukaku stat | Metro News

 

ការ​ប្រកួត​នៅ​កីឡដ្ឋាន Selhurst Park បាន​ឈាន​ទៅ​រក​ការបញ្ចប់ក្នុងលទ្ធផលដោយគ្មានគ្រាប់បាល់​បញ្ចូល​ទីទៅហើយ ប៉ុន្តែខ្សែបម្រើប្រយុទ្ធស្លាបសញ្ជាតិម៉ារ៉ុក Hakim Ziyech មានឪកាសរកបានគ្រាប់បាល់បញ្ចូលទី​បាន​យ៉ាងល្អក្រោយការ​បញ្ជូន​របស់​មិត្តរួមក្រុមMacos Alonso បន្ទាប់ពីគ្រាប់បាល់នាំមុខទី១ត្រូវបានចាត់ទុកថាOffside។ ផ្ទុយទៅវិញកីឡាករ​កំណ​ត់​ត្រាប្រវត្តិសាស្រ្តសម្រាប់ក្លឹបគឺខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិកRomelu  Lukaku ដែលបានរកគ្រាប់បាល់ពីរ គ្រាប់កំលុង យុទ្ធនាការប្រកួតពានរង្វាន់ Club World Cup កន្លងទៅ ។

Crystal Palace 0-1 Chelsea, Premier League: Post-match reaction, ratings -  We Ain't Got No History

ផ្ទុយទៅវិញអតីតខ្សែប្រយុទ្ធMan.Utdនិង Inter Milan បានបង្កើតកំណត់ត្រាថ្មីនៃក្របខ័ណ្ឌ Premier League ដោយប៉ះ បាល់តិចបំផុតពោលគឺបាន​ត្រឹមតែ២ដងប៉ុណ្ណោះសម្រាប់ការប្រកួតនៅ៤៥នាទីដើមតង់ទី១។ មានន័យថា រូបគេបាន សាង កំនត់ត្រាថ្មីជាកីឡាករដំបូងបំផុតដែលបានបង្ហាញខ្លួននៅលើទីលាន ៩០នាទីសម្រាប់លីកកំពូលអង់គ្លេស គិតចាប់តាំងពីរ ដូវកាល២០០៣-២០០៤ពោលគឺ១៨ឆ្នាំកន្លងមក។