បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេង Anthony Elanga របស់ក្រុមបិសាចក្រហម Manchester United បានទទួលរកការវាយប្រហារដោយជនអនាមិកមិនស្គាល់អត្តសញ្ញាណបានគប់កាក់ចំលើក្បាលរបស់គេកំឡុងពេលការប្រកួតផ្តួលក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៤ទល់និង២កាលពីរាត្រីថ្ងៃអាទិត្យ។
គួរកត់សម្គាល់ថាកំលុងពេលអបអបអរសាទរគ្រាប់បាល់ទី៣របស់មិត្តរួមក្រុមគឺកីឡាករអន្តរជាតិ Fred នៅចំពោះមុខអ្នកគាំទ្រ Leeds ពេលនោះ Elangaបានបង្ហាញពីអារម្មណ៏ឈឺចាប់ដោយអោនមុខចុះនៅលើទីលានមុនពេលទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យរបស់ក្លឹប ។
ទោះបីជាជួបហេតុការណ៏អកុសលខាងលើនេះប៉ុន្តែកីឡាករអន្តរជាតិស៊ុយអែតវ័យ ១៩ ឆ្នាំរូបនេះក៏គឺជាអ្នក រកបានគ្រាប់បាល់បញ្ចប់ទីគ្រាប់បាល់ទី៤ផងដែរ ក្រោយការបញ្ជូនរបស់ខ្សែបម្រើBruno Fernandes។ អ្នចកាត់ការទូទៅបណ្តោះអាសន្នលោក Rangnick បានបញ្ជាក់ថាក្រុមម្ចាស់ផ្ទះ Leeds កំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងលើឧប្បត្តិហេតុនេះហើយ។ជ័យជម្នះនៅសប្តាហ៏ទី២៦នេះនេះបានពង្រឹងក្រុម Man Utd អោយបន្តឈរនៅលេខរៀងទី៤ ខណៈ ពួកគេបង្កើនគម្លាត ៤ពិន្ទុហើយពីក្រុមលេខ៥គឺញញួរធំ West Ham៕
ប្រភពព័ត៍មាន៖ Metro