បរទេស៖ Man. United ត្រៀមអនុញ្ញាតឱ្យកីឡាករ Anthony Elanga ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងប្រសិនបើពួកគេសម្រេចបំណង ក្នុងការចុះហត្ថលេខានាំយក Antony ពីក្លឹប Ajax មករួមក្រុម ។
កីឡាករអន្តរជាតិស៊ុយអ៊ែតវ័យ ២០ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងការប្រកួតទាំងបីលើកនៃក្របខ័ណ្ឌ Premier League របស់ Man Utdនៅរដូវកាលនេះ ក្នុងនោះ បង្ហាញខ្លួន ជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួតចុងក្រោយ ពេលផ្តួល Liverpool ក្រោយចូលជំនួស Anthony Martial នៅតង់ទី១។
ទោះបីចូលលេងគ្រប់ការប្រកួតសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី ប៉ុន្តែ Elanga នៅតែជាជម្រើសនៅពីក្រោយ Marcus Rashford, Jadon Sancho និង Martial ខណៈការមកដល់របស់ Antony ពីក្លឹប Ajax និងអាចធ្វើអោយរូបគេកាន់តែថម ថយឪកាស រឺ អស់ពេលវេលាចូលលេងតែម្តង ។ Elanga មានទំនាក់ទំនងជាមួយក្លឹប Everton ដែលនៅបន្តសម្លឹងរកការពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀត បើទោះជាក្រុមលោកFrank Lampard បានបញ្ចប់ការផ្ទេរយក Neal Maupay ពី Brighton & Hove រួចរាល់ហើយក៏ដោយ។ Man.Utdនិងត្រូវធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះSouthamptonសម្រាប់ការប្រកួតសប្តាហ៏ទី៤របស់ពួកគេនៅរាត្រីថ្ងៃសៅរ៏ នេះវេលាម៉ោង ៦:៣០នាទីយប់៕
ប្រភពព័ត៍មាន៖ Sportsmole