បរទេស៖ ​ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Anthony Elanga បានលើកឡើងពីតំណែងលេងនៅក្នុងក្រុម​ដែល​ខ្លួនចង់បង្ហាញសមត្ថភាព ហើយជឿជាក់ថាគ្រូបង្វឹកថ្មីលោក  Erik ten Hag គួរតែផ្តល់ឪកាសដល់រូបគេលេងនៅតួនាទីមួយនោះសម្រាប់រដូវកាលក្រោយ។

Anthony Elanga scores first international goal for Sweden

Elanga ដែលមានវ័យទើបតែ ២០ ឆ្នាំបានបានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៏នៅទឹកដី Old Trafford ដោយបង្ហាញខ្លួនបាន ៣៧ ប្រកួត ស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងAssist ៥ដង ។ Elanga បានចូលលេងជំនួសតួនាទីរបស់  Marcus Rashford និង Jadon Sancho កំលុងពេលអតីតអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick​ដោយលេងនៅតំបន់ប្រយុទ្ធស្លាបស្តាំសម្រាប់ជម្រើសដំបូងកាលពីរដូវកាលមុន។

Who is Anthony Elanga? The Manchester United wonderkid who starts against  Brentford after impressing Ralf Rangnick against Aston Villa

ទោះយ៉ាងណា Elanga បានចូលលេង​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី​ពីរ​អោយ​ក្រុមជម្រើសជាតិស៊ុយអែតចាញ់ន័រវេសក្នុងលទ្ធផល ២ទល់និង១កាលពីពេលថ្មីៗនេះក្នុងព្រឹត្តការណ៏ UEFA Nations League ​ដោយធ្វើ​បាន​យ៉ាង​ល្អ​នៅ​ផ្នែក​​ខាងឆ្វេង​នៃតំបន់ប្រយុទ្ធស្លាបនិងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ផងដែរ។ Elanga បានប្រាប់យ៉ាងដូច្នេះថាៈ វាសមនឹងខ្ញុំណាស់។នៅMan. United ខ្ញុំលេងច្រើននៅខាងស្ដាំ ប៉ុន្តែពេលនេះខ្ញុំមានឱកាសលេងនៅខាងឆ្វេង នោះ​គឺជាតំណែងដែលខ្ញុំចូលចិត្ត។ ខ្ញុំអាចធ្វើច្រើនទៀតទាំងសង​ខាង​ក្នុង​ទីលាននិង​ខាង​ក្រៅ​ផង​ដែរ៕

 

ប្រភពព័ត៍មាន៖ Sportskeeda