បរទេស៖ Crystal Palace ទទួលបានជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League សម្រាប់ឆ្នាំ ២០២២ ខណៈដែលពួកគេបានផ្តួលក្រុមWatfordដែលកំពុងដឹកនាំដោយអតីតគ្រូបង្វឹកលោក Roy Hodgson នៅកីឡដ្ឋាន Vicarage Road ក្នុងលទ្ធផល៤ទល់និង១។

Watford 1-4 Crystal Palace: Roy Hodgson handed defeat in Eagles reunion as Wilfried Zaha scores twice | Football News - nooor1.com

អតីតខ្សែប្រយុទ្ធ Man.Utd កីឡាករ Wilfried Zaha មានឪកាសរកបានគ្រាប់បាល់បញ្ចប់ទីពីរគ្រាប់នៅចុងម៉ោងនាទីទី៨៥ និង ៩០មុនបញ្ចប់តង់ទីពីរ ខណៈ Jean-Philippe  Mateta និង Gallagher ដែលខ្ចីជើងពីChelsea ដែលជាអ្នករកគ្រាប់បាល់តង់ទី១ក្នុងម្នាក់១គ្រាប់​សម្រាប់​ក្រុមលោក Patrick Vieira ។

Roy Hodgson urges Watford fans to keep believing club can secure Premier League survival | Video | Watch TV Show | Sky Sports

ក្រុមម្ចាស់ផ្ទះមានឪកាសវាយបកតាមស្មើផងដែរដោយកីឡាករ  Sissoko  នៅតង់ទី១ ប៉ុន្តែមិនមានឪកាស វាយបកអោយមានប្រសិទ្ធិភាពបន្ថែមទៀតនៅតង់ទីពីរនោះទេKiko Femonia ពីចម្ងាយ។ លទ្ធផលនេះបានធ្វើ​ឱ្យCrystal Palace ឡើងទៅឈរនៅលេខរៀងទី១១ ខណៈ Watfordកំពុងឈរនៅលេខរៀងទី២បាតតារាង (​១៩) នៅតែត្រូវការ៤ ពិន្ទុដើម្បីងើប​ចេញ​ទៅរ​ក​ចំនុចសុវត្ថិភាព៕

ប្រភពព័ត៍មាន៖ BBC