បរទេស៖ ទីបំផុតគ្រូបង្វឹក Marcelo Bielsa ត្រូវបានក្រុម Leeds United បញ្ចប់តំណែងជាផ្លូវការណ៏បន្ទាប់ពីក្លឹប​បង្ហាញ​ទម្រង់​លេងមិនបានល្អ ដោយររងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានប្រកួតចុងក្រោយនេះ។

Marcelo Bielsa set to leave Leeds with Jesse Marsch in line to replace him  | Leeds United | The Guardian

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៦៦ ឆ្នា​ដែល​ចូលមកដឹកនាំនៅកីឡាដ្ឋាន Elland Road ចាប់តំាងពី ខែមិថុនា ឆ្នាំ  ២០១៨ ខណៈបច្ចុប្បន្នក្រុម Leeds Utd មាន​គម្លាតត្រឹមតែពីរពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល។ Leeds Utd បានបរាជ័យចុងក្រោយក្នុងលទ្ធផល ៤ទល់និង០ជាមួយក្រុម Tottenham  កាលពីថ្ងៃសៅរ៍ ក្រោមថ្ចី​ជើង​ក្រុម​ Tottenham មានន័យថាពួកគេបានចាញ់បួនប្រកួតចុងក្រោយ​ដោយរបូតគ្រាប់បាល់រហូតដល់ទៅ​១៧គ្រាប់​ឯណោះ ។

Marcelo Bielsa agrees new one-year Leeds contract as boss ends speculation  over future after sealing top-half finish

អតីតគ្រូបង្វឹកRB Leipzig លោក  Jesse Marsch គឺជាបេក្ខភាពដ៏ស័ក្តដែលនិងអាចចូលមកជំនួសតំណែងលោកBielsa នៅពេលនេះ ។ Leeds Utd ក្រោមការដឹកនាំរបស់ Bielsa បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់​លេខរៀងទី៩កាលពីរដូវ​កាលមុន ខណៈដែលរូបលោកបានដឹកនាំក្រុមវិលត្រលប់មកក្របខណ្ឌ Premier League វិញ បន្ទាប់ពីអវត្តមានរយៈពេល ១៦ ឆ្នាំ។ប្រធានក្លឹប Leeds United លោក Andrea Radrizzani បាននិយាយថាៈ​​ នេះគឺជាការសម្រេចចិត្តដ៏លំបាកបំផុត​ដែលខ្ញុំត្រូវ​ធ្វើក្នុង​អំឡុងពេលកាន់កាប់តំណែងរបស់ខ្ញុំនៅ Leeds United ដោយគិតពីភាពជោគជ័យទាំងអស់ដែល Marcelo មាននៅក្នុងក្លឹប៕

 

ប្រភពព័ត៍មាន៖ BBC