បរទេស៖ លោក Ralf Rangnick អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុម Manchester United បានទទួលស្គាល់ពីគម្លាតខុសគ្នាយ៉ាងឆ្ងាយរវាងក្រុមបិសាចក្រហមរបស់លោក និងក្រុមកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ Premier League គឺ Manchester City ក្រោយពីបានគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ពីសំណាក់កីឡាករ Kevin De Bruyne និង Riyad Mahrez បានធ្វើឲ្យក្រុមភ្ញៀវចាញ់ក្នុងលទ្ធផល ៤-១ កាលពីថ្ងៃអាទិត្យ។

Man City បានរក្សាការនាំមុខ៦ពិន្ទុជាថ្មីលើក្រុម Liverpool នៅលើកំពូលតារាង និងបានបន្ថែមការនាំមុខដល់ទៅ២២ពិន្ទុលើក្រុម Man United ដែលឱកាសរបស់ពួកគេក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ កំពុងតែស្ថិតក្នុងភាពស្តួចស្តើង។ បច្ចុប្បន្ន ក្រុមរបស់លោក Rangnick កំពុងតែដេញតាមពីក្រោយក្រុមឈរលេខ៤ Arsenal ដែលនៅដល់ការប្រកួត៣លើកទៀតក្នុងដៃ ចំនួន១ពិន្ទុ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានឲ្យដឹងថា៖ «វាជាការប្រកួតដ៏លំបាកមួយដែលបង្ហាញថា យើងមានផ្លូវដ៏វែងឆ្ងាយដើម្បីកាត់បន្ថយគម្លាតតាមពីក្រោយ។ គ្រប់គ្នាដឹងថា ពីកម្រិតខ្លាំងរបស់ពួកគេ។ ពួកគេជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងៗក្នុងពិភពលោក ហើយមានគម្លាតដ៏ធំមួយរវាងក្រុមទាំង២៕
ប្រភពព័ត៌មាន៖ Channel News Asia
