បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានវ៉ាដាច់កំនត់ត្រាវីរបុរសកាំភ្លើងធំ Arsenal កីឡាករ Thierry Henry ក្នុងតារាងអ្នកស៊ុតបញ្ចូលនៅ Premier League ដករកបានគ្រាប់បាល់លើកទី១៧៦សម្រាប់ការប្រកួតក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃច័ន្ទជាមួយEverton ។

Harry Kane bags brace as five-star Tottenham hammer struggling Everton | Dunfermline Press

ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះមានកំនត់ត្រារកបាន​១៧៤គ្រាប់​សម្រាប់​​​មុនការប្រកួតរបស់ក្រុមលោក Antonio Conte ទទួល ក្រុម​ភ្ញៀវ Everton ដោយរកបាន២គ្រាប់ ក្នុងការ​ប្រកួតផ្តួល​ក្រុម​លោក​Frank Lampardដោយលទ្ធផលរហូតដល់ទៅ៥ទល់និង០។

Tottenham vs Everton: Harry Kane shines as Tottenham thrash Everton | Marca

Thierry Henry ធ្លាប់រកបាន១៧៥គ្រាប់កំលុងពេលលេងអោយArsenal នៅក្របខណ្ឌ Premier League ខណៈ  Kane ឥឡូវ​បាន​ឈរ​nOលេខ​រៀង​ទី​៦​ក្នុង​តារាងអ្នក​រក​គ្រាប់​បាល់​បញ្ចូល​ទីច្រើនបំផុត​នៅ Premier League និងខ្វះតែមួយ​គ្រាប់​ប៉ុណ្ណោះ​តាម​ពី​ក្រោយ​អ្នក​ចាត់​ការ​ក្លឹប Everton លោក Frank Lampard ដែលធ្លាប់រកបានកំលុងពេលនៅChelsea គឺ ១៧៧​គ្រាប់៕

ប្រភពព័ត៍មាន៖ Sportsmole