បរទេស​៖ ក្រុម​តោ​ខៀវ Chelsea បាន​ជម្នះ​លើ​ភាពមិនច្បាស់​ជុំវិញ​អនា​គត​របស់​ក្លិប ដើម្បីផ្តួលក្រុម Newcastle ក្នុង​លទ្ធ​ផល​ ១-០ ក្រោយ​ពី​​ការរក​បាន​គ្រាប់បាល់​យ៉ាងល្អរបស់ Kai Havertz នា​កីឡដ្ឋាន Stamford Bridge កាលពីថ្ងៃ​អាទិត្យ ស្រប​ពេល​ដែល​​ក្រុម Arsenal បាន​ឡើង​ឈរ​លេខ​៤ បន្ទាប់ពី​បានយក​ឈ្នះ​លើ​ក្រុម Leicester ២-០​។

ក្រុម​ម្ចាស់ជើង​​ឯកប្រចាំ​ទ្វីប​អឺ​រ៉ុប​មួយនេះ នៅ​តែ​មាន​អារម្មណ៍​មិនស្រឡ៉ះ​ពី​ឥទ្ធិពល​នៃទណ្ឌ​កម្ម​នានា ដែល​ត្រូវ​បាន​ដាក់​លើ​លោកមហា​សេដ្ឋី Roman Abramovich ដោយ​រដ្ឋា​ភិបាល​ចក្រ​ភព​អង់គ្លេស ចំពោះ​ការ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​លោក Vladimir Putin ស្រប​ពេល​ដែល​ប្រធានា​ធិបតី​រូបនេះ កំពុង​តែ​បង្ក​រ​សង្គ្រាម​នៅ​អ៊ុយក្រែន​។

Chelsea ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​​រក្សា​ដំណើរ​​ការ​របស់​ខ្លួន ដោយ​សារ​តែ​​អាជ្ញា​បណ្ណពិសេស បើ​ទោះ​បីនៅ​តែ​រង​នូវ​ការ​ទណ្ឌ​កម្មនានា ដូច​ជា ការ​ហាមមិនឲ្យលក់​សំបុត្រ និង​ទំនិញ​នានា​កីដោយ​។ មានសញ្ញា​នៃ​ការផ្លាស់ប្តូរលាស់​ប្តូរភ្លាម​ៗបន្តិច​បន្តួច​ប៉ុណ្ណោះ នៅពេល​ដែល​ការ​ប្រកួត​បាន​ចាប់ផ្តើមនៅ​ពីមុខ​អ្នក​គាំទ្រ​ដ៏ច្រើន​កុះ​ករ នាកីឡដ្ឋាន Stamford Bridge ស្រប​ពេល​ដែល​សំបុត្រ​ចូល​រួម​ទស្ស​នា ត្រូវ​បាន​លក់​អស់ នៅមុន​ពេលការ​ប្រកាស​ពីការដាក់ទណ្ឌ​កម្មកាលពីថ្ងៃព្រហស្បតិ៍​៕

ប្រភព​ព័ត៌មាន៖ Channel News Asia