បរទេស៖ លោក Jurgen Klopp បានដាស់តឿនដល់តារាឆ្នើមៗរបស់ Liverpool ថា សន្ទុះរបស់ពួកគេក្នុងការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League គឺដូចជា «ផ្កាដែលឆាប់រោយ» អ៊ីចឹង ក្រោយពីបានផ្តួលក្រុម Arsenal ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ។

ក្រុមរបស់លោក Klopp បានកាត់បន្ថយគម្លាតដេញតាមពីក្រោយក្រុម Manchester City មកនៅត្រឹម១ពិន្ទុ ក្រោយពីការរកបានគ្រាប់បាល់ពីសំណាក់កីឡាករ from Diogo Jota និង Roberto Firmino នាកីឡដ្ឋាន Emirates។ ការដណ្តើមបានជ័យជម្នះក្នុងការប្រកួតលីកជាលើកទី៩ជាប់ៗគ្នា ធ្វើឲ្យជោគវាសនានៃការឈ្នះពានស្ថិតលើដៃគូរបស់ពួកគេ ខណៈដែលពួកគេនឹងឈ្នះពាន ប្រសិនបើពួកគេឈ្នះរាល់ការប្រកួតដែលនៅសល់ទាំង៩លើករបស់ពួកគេ ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតលើទឹកដីក្រុម Man City នាថ្ងៃទី១០ ខែមេសា ផងដែរ។

ស្របពេលដែល Man City បានខ្ជះខ្ជាយឱកាសតាមរយៈការបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Crystal Palace កាលពីថ្ងៃចន្ទ ប៉ុន្តែ Liverpool បានស្ថិតក្នុងទម្រង់លេងយ៉ាងល្អបំផុតរបស់ខ្លួន ខណៈដែលពួកគេបានគេចផុតពីការវាយសម្រុកយ៉ាងខ្លាំងក្លាពីក្រុម Arsenal ក្នុងតង់ទី១ នៅមុនពេលដណ្តើមបាន៣ពិន្ទុពេញ។ ប៉ុន្តែ ទោះបី Liverpool កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អក្នុងការប្រកួតលីកក៏ដោយ ប៉ុន្តែ លោក Klopp បារម្ភពីការដាក់ការជឿជាក់ខ្លាំងពេកលសន្ទុះរបស់ក្រុមខ្លួន។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «សន្ទុះគឺជាផ្កាយដែលងាយរោយបំផុតលើភពផែនដីនេះ។ ប្រសិនបើមានអ្នកដើរលើផ្កានោះ នោះអ្នកត្រូវតែធ្វើការដើម្បីទាញយកសន្ទុះមកវិញ និងឆ្លងឲ្យផុត»៕
ប្រភពព័ត៌មាន៖ Channel News Asia
