បរទេស៖ អ្នកចាត់ការទូទៅរបស់ក្លឹប Brentford លោក Thomas Frank បានស្វាគមន៍ការមកដល់ដ៏រំជួលចិត្តរបស់កីឡាករួមសញ្ជាតិដាណឺម៉ាក Christian Eriksen កំលុងពេលទីផ្សារដោះកីឡាករបានបើកជាលើកទីពីរនៅក្នុងខែមករា២០២២ខណៈដែលរូបលោកបានចាត់ទុកថាវាគឺជាការចុះហត្ថលេខាដ៏អស្ចារ្យបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តក្លឹបរហស្សនាមសត្វឃ្មុំមួយនេះ ។
គួរបញ្ជាក់ថាអតីតខ្សែបម្រើTottenhamបានត្រលប់មកបន្តអាជីពបាល់ទាត់វិញសាជាថ្មីក្រោយជួបបញ្ហាជំងឺ គាំងបេះដូងក្នុងពេលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាកក្នុងព្រឹត្តការណ៏ប្រកួត Euro ២០២០ កាលពីខែមិថុនាឆ្នាំមុន។
កំលុងការប្រកួតក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃសៅរ៏នេះក្រុមភ្ញៀវបានបំបាក់ម្ចាស់ផ្ទះតោខៀវChesea ក្នុងលទ្ធផល ៤ទល់និង១ នៅកីឡដ្ឋាន Stamford Bridge ខណៈ Eriksen មានឪកាសរកគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ផងដែរ។វាក៏ជាជ័យជំនះលើកដំបូងសម្រាប់Brentfordគិតចាប់តាំងពីឆ្នាំ១៩៣៩មកពោលគឺរយៈពេល៨៣ឆ្នាំហើយ៕
ប្រភពព័ត៍មាន៖ BBC