បរទេស៖ Maxwel Cornet បានស៊ុតបាល់បញ្ចូលទីយកជ័យជំនះនៅជិតបញ្ចប់ការប្រកួតចុងម៉ោង ដើម្បីជួយអោយក្រុមម្ចាស់ផ្ទះ Burnley ទទួល​ជ័យជម្នះយ៉ាងសំខាន់លើក្រុមភ្ញៀវ Everton ក្នុងការបង្កើនឪកាសរស់រាននៅក្របខណ្ឌលីកកំពូល Premier League ជាបន្តទៅ​ទៀត។

Late Burnley winner plunges Everton deeper into trouble - Independent.ie

បន្ទាប់ពីក្រុមទាំងពីរទទួលលទ្ធផលស្មើគ្នាគិតត្រឹមនាទីទី៥៧តង់ទីពីរកីឡាករសញ្ជាតិកូតឌីវ័ររូបនេះមានឪកាសស៊ុតបញ្ចូលទីក្រោយពី ការបង្កកំហុសរបស់ Jordan Pickford និង Ben Godfrey នៅនាទីទី ៨៥ និងធ្វើអោយក្រុម លោក Sean Dyche ទទួល​បាន​ជ័យ​ជម្នះជាលើកទីបួនរបស់ពួកគេក្នុងរដូវកាលនេះ។Everton vs Burnley: Live | 3-1 Blues final score - Royal Blue Mersey

ទោះបីជា Everton បានបង្កើតឱកាសល្អជាងនៅក្នុងតង់ទី ២ ប៉ុន្តែគ្រាប់បាល់ទី ៧ របស់ Cornet នៃរដូវកាលនេះ គឺពិតជាមាន​សារៈសំខាន់បំផុតក្រោយពីមិត្តរួមក្រុមVydra បង្កើតឪកាសដ៏រំភើបនិងជាការលើកទឹកចិត្តដល់ អ្នកគាំទ្រម្ចាស់មិនអោយ ខកចិត្តផងដែរ។ ផ្ទុយទៅវិញជារឿងដ៏ខកបំណងបំផុតសម្រាប់ កីឡាករ និងគ្រូបង្វឹកEverton លោកFrank Lampard ដែលកំពុងតស៊ូងើបចេញពីតំបន់​កាត់ចេញទៅលេងលីកទីពីររយៈពេល៦៨ឆ្នាំ ជាមួយនិងសម្ពាធកាន់តែឡើងកំដៅនៅពេលនេះ៕

ប្រភពព័ត៍មាន៖ BBC