បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់ Manchester United បាន​បង្ហាញ​ពី​កម្រិត​​លេង​ដ៏​មុតស្រួច​របស់​ខ្លួន​នៅ​ពីមុខ​ទី តាមរយៈ​​ការ​លុប​ចោល​គ្រាប់​បាល់​បើក​ឆាក​របស់​ខ្សែ​ការ​ពារ Marcos Alonso សម្រាប់​ក្រុម Chelsea ក្នុង​ពេល​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League នាកីឡដ្ឋាន Old Trafford កាលពី ថ្ងៃព្រហស្បតិ៍​។

នេះ​គឺ​ជា​រាត្រី​ដែលគ្មាន​អ្វី​ប្លែក​មួយ​សម្រាប់​ក្រុម Man United របស់​លោក Ralf Rangnick ខណៈ​ដែល​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស​របស់​ពួកគេ ដែល​បាន​ចាប់​ផ្តើម​​ជាមួយនឹង​ការ​រំពឹងទុក​យ៉ាង​ខ្ពស់​នោះ កាន់​តែ​​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​​។ លទ្ធ​ផលនេះ ធ្វើ​ឲ្យ​ក្រុម Chelsea ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយមាន​​៦៦ពិន្ទុ ស្រប​ពេល​ដែល Man United ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៦ ដោយមាន​៥៥ពិន្ទុ ដោយ​ដេញ​តាមពីក្រោយ​ក្រុម​លេខ​៤ Arsenal ចំនួន​៥​ពិន្ទុ ក្រោយពី​បាន​លេង​ការ​ប្រកួត​ច្រើន​ជាង​២​លើក​។

Soccer Football – Premier League – Manchester United v Chelsea – Old Trafford, Manchester, Britain – April 28, 2022 Manchester United’s Cristiano Ronaldo in action with Chelsea’s Jorginho REUTERS/Phil Noble

គ្រាប់​បាល់​​នៅ​នាទី ទី​៦២​របស់ Ronaldo គឺ​ជា​គ្រាប់​បាល់​ទី​១៧ ក្នុងការ​ប្រកួត​លីគ​របស់​ខ្លួន នៅ​រដូវ​កាល​នេះ ខណៈ​ដែលមាន​តែ Mohamed Salah របស់ Liverpool ប៉ុណ្ណោះ ដែល​រក​បាន​គ្រាប់បាល់ច្រើន​ជាង ហើយ​អតីត​តារា​ឆ្នើម​របស់​ក្លិប Real Madrid រូបនេះ រក​​បាន​៨គ្រាប់ ក្នុង​ចំណោម​គ្រាប់​បាល់​៩​គ្រាប់​ចុងក្រោយ​របស់ Man Utd​។ លោក Rangnick បាន​ឲ្យដឹងថា៖ «មិន​មែន​ត្រឹម​តែ​​គ្រាប់​បាល់​ដែល​ Cristiano បាន​ស៊ុត​បាល់​បញ្ចូល​ទី​ប៉ុណ្ណោះទេ ប៉ុន្តែ ក៏​ទម្រង់​លេង​ទាំងមូល​របស់​គេ​ផង​ដែរ ក៏ដូច​ជា​ឥរិយា​បថ​របស់​គេ​ក្នុង​វ័យ​៣៧​ឆ្នាំ​​ ដែល​នេះ​មិនមែន​ជា​រឿ​ងធម្ម​តា​ដែល​អាច​ធ្វើ​បាន​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia