បរទេស៖ ក្រុម Real Madrid បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ La Liga ជាលើក​ទី​៣៥​របស់​ខ្លួន កាលពីថ្ងៃ​សៅរ៍ ក្រោយពី​បានយកឈ្នះ​លើ​ក្រុម Espanyol ក្នុងលទ្ធផល ៤-០ លើ​ទឹកដីខ្លួន​ឯង ស្រប​ពេល​ដែល​លោក Carlo Ancelotti បានក្លាយ​ជា​គ្រូបង្វឹក​ដំបូង​គេ​ដែលឈ្នះ​រាល់​ពាន​លីគ​ធំ​ៗ​ទាំង​៥​របស់​អឺ​រ៉ុប​។

ខណៈដែល​ត្រូវ​កា​រត្រមឹ​តែ​​១ពិន្ទុ​គត់ពីការ​ប្រកួត​៥លើក​ចុងក្រោយ​របស់​ខ្លួន ក្រុម Real Madrid បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​២​គ្រាប់ តាមរយៈ​កីឡាករ Rodrygo នៅ​តង់​ទី​១ នាកីឡដ្ឋាន Santiago Bernabeu នៅមុន​ពេល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់ Marco Asensio និង Karim Benzema បាន​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ពួក​គេ​តែម្តង​។ Real Madrid បាន​លើក​ពាននេះ នៅ​ពីមុខ​អ្នក​គាំទ្រ​ជិត​៨​ម៉ឺននាក់ នៅក្នុង​កីឡដ្ឋាន ហើយការ​អប​អរ​ជា​ប្រពៃណី​បាន​បន្ត​នៅ​កន្លែង​រូប​ចម្លាក់ Cibeles ក្នុង​រដ្ឋ​ធានី​អេ​ស្ប៉ាញ​។

លោក Ancelotti បាន​ប្រាប់​សារ​ព័ត៌មាន​ថា Movistar Plus ថា៖ «វា​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បាន​ឈ្នះ​ពាន​មួយ​នៅកីឡដ្ឋាន Bernabeu ហើយ​បរិយាកាស​ពិត​ជា​ពិសេស​មែន​។ ប្រសិន​បើ​ខ្ញុំ​យប់ ក្នុង​ពេល​បញ្ចប់​ការ​ប្រកួត នោះ​គឺ​ដោយ​សារ​តែ​ខ្ញុំ​សប្បាយ​ប៉ុណ្ណោះ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia