បរទេស៖ Real Mdrid នឹង​បើក​ការ​វាយ​សម្រុក​ទៅលើ​ក្រុម Manchester City ក្នុងការ​ប្រកួត​ជើង​ទី​២​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​​របស់​ពួក​គេ នា​កីឡដ្ឋាន Bernabeu នៅ​​រាត្រីនេះ ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​ស្រោច​ស្រង់​ការ​ដេញ​តាម​ពីក្រោយ​១​គ្រាប់ ក្រោយពី​​រង​​បរា​ជ័យក្នុង​លទ្ធ​ផល ៤-៣ នៅ​ប្រទេស​អង់គ្លេស​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស​លោក​គ្រូបង្វឹក Carlo Ancelotti​។ ខ្សែ​ការ​ពារ David Alaba កំពុង​តែ​មានបញ្ហា​របួស ប៉ុន្តែ ខ្សែ​បម្រើ Casemiro អាច​វិល​ចូល​លេង​វិញ​បាន ហើយ​បើ​ទោះ​បី​​មាន​ចម្ងល់​ជាច្រើន​ជុំ​វិញ​ប្រព័ន្ធ​លេង និង​ជម្រើស​ទាំង​១១​នាក់​ដំបូងក៏ដោយ ប៉ុន្តែ Real នឹង​ប្រើប្រាស់​ទម្រង់​លេង​បែប​វាយ​សម្រុក ដែល​បាន​ផ្តល់​គ្រាប់បាល់​១១​គ្រាប់ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ៤លើក​ចុងក្រោយ​របស់​ពួកគេ​។

លោក Ancelotti បាន​ប្រាប់​សន្និ​សីទសារ​ព័ត៌មាន កាលពីថ្ងៃ​ចន្ទ​ថា៖ «ប្រសិន​បើ​យើង​ផ្តោត​លើ​ការ​ការ​ពារ និង​ព្យា​យាម​ការ​ពារ តែ​ផ្នែក​ខាងក្រោម ជា​​មួយ​នឹង​កីឡាករ​១០​នាក់ នៅ​ពីមុខ​ទី Ma City នឹង​មាន​ការ​ស៊ុត​បាល់​​៩៩​លើក ចំគោល​ដៅ​។ ពេល​ខ្លះ យើង​ត្រូវ​តែ​មាន​ការ​ប្រថុយ​​ប្រឋាន ហើយ​យើង​បាន​ទទួល​​ជោគ​ជ័យនៅ​រដូវ​កាល​នេះ នៅពេល​ដែល​ធ្វើ​ការ​ប្រថុយ ពីព្រោះ​យើង​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​មុតស្រួច​នៅ​តំបន់​ប្រយុទ្ធ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia