បរទេស៖ លោក Mikel Arteta បាន​ដាក់​ការ​ស្តី​បន្ទោស​លើ​ក្រុម Arsenal របស់​លោក ចំពោះ​ការ​​បោះ​បង់​ការ​ងារ​ដែល​ខំ​ធ្វើ​អស់​រយ់ពេល​ជិត​១​រដូវកាល ក្នុង​ពេល​ចាញ់​ក្រុម Newcastle ក្នុងលទ្ធ​ផល ២-០ ខណ់​ដែល​លទ្ធផល​នេះ ទំនង​ដូច​​ជា ធ្វើ​ឲ្យ​ក្រុម​កាំភ្លើង​ធំ អវត្ត​មាន​ក្នុងក្រប​ខ័ណ្ឌ Champions League សម្រាប់​រដូវ​កាល​៦​លើក​​ជាប់​ៗ​គ្នា​។

ក្រុម Tottenham នៅ​តែ​នាំមុខ​២ពិន្ទុ លើ​គូ​ប្រជែង​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​ភាគ​ខាង​ជើង​របស់​ពួក​គេ ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ លើ​តា​រាង​ក្រប​ខ័ណ្ឌ Premier League​។ បច្ចុប្បន្ន​ ក្រុម Spurs ត្រូវ​ការ​ត្រឹម​តែ​លទ្ធ​ផល​ស្មើ​ប៉ុណ្ណោះ នៅលើ​ទឹកដីក្រុម Norwich ក្នុងការ​ប្រកួត នា​ថ្ងៃ​អាទិត្យខាង​មុខនេះ ដើម្បី​បញ្ចប់​ដោយ​ការឈរ​លេខ​៤លើ​តារាង ក្រោយ​ពីមាន​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​​ច្រើន​ជាង Arsenal​។ ការ​រង​បរាជ័យ​របស់​ក្រុម Arsenal ក៏​ធ្វើ​ឲ្យ​ក្រុម​ឈរលេខ​៣ Chelsea មាន​សុវត្ថិភាពក្នុងការ​ឈ្នះកៅអី​របស់​ខ្លួន​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League នារដូវ​កាល​ក្រោយ​ផង​ដែរ​។ លោក Arteta បាន​និយាយ​ថា៖ «ពិត​ជា​រាត្រី​ដ៏​លំបាក​មួយក្នុងការ​ទទួ​ល​យក​។

ក្រុម Newcastle ពិត​ជា​សក្តិ​សម​ក្នុងការ​ឈ្នះ​យ៉ាង​កក់​ក្តៅ​។ ពួក​គេ​លេង​បាន​ល្អ​ប្រសើរ​ជាង​តាំងពី​នាទី​ដំបូង​។ យើង​គ្មាន​អ្វី​ក្នុងការ​ប្រកួតនេះ​ឡើយ​។ ពួក​គេ​លេង​បានល្អ​ប្រសើរ​ជាង​​យើង​គ្រប់​ចំណុច​ទាំង​អស់ ដែល​ការ​ប្រកួត​បាល់​ទាត់​ត្រូវ​ការ​។ យើង​មិនអាច​ដោះស្រាយ​​ជាមួយនឹង​ការ​ប្រកួត​ដែលយើង​ត្រូវ​លេង​នៅ​​ទីនេះ​បាន​ឡើយ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia