បរទេស៖ Paris Saint-Germain នៅតែមិនទាន់ប្រាកដចិត្តនៅឡើយថានរណានឹងក្លាយជាគ្រូបង្វឹករបស់ពួកគេនៅរដូវកាលក្រោយនេះ ស្របពេល អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីនលោក Mauricio Pochettino ស្ថិតក្រោមកិច្ចសន្យាដឹកនាំនៅទឹកដី Parc des Princes ប៉ុន្តែអនាគតរបស់បុរសវ័យ ៥០ឆ្នាំ​រូបនេះ នៅតែជាមន្ទិលសង្ស័យថារូបលោកនិងមានសមត្ថភាពដឹកនាំក្រុមអោយឈានដល់កម្រិតខ្ពស់ជាងនេះបានរឺយ៉ាងណានោះ។

Video: Mauricio Pochettino Comments on His Future at PSG

បច្ចុប្បន្នលោក Zinedine Zidane គឺជាគោលដៅអាទិភាព ជាពិសេសជាមួយនឹងការបន្តកុងត្រាថ្មីរបស់ Kylian Mbappe  និងវត្តមាន​របស់កំពូល​ខ្សែ​ប្រយុទ្ធឆ្នើមLionel Messi គឺជាហេតុផល អតីត​គ្រូ​បង្វឹក Real Madrid រូប​នេះត្រូវបានក្លឹបអ្នកមានបារាំង​ចង់បានរូបលោកមកដឹកនំាម្តង​ហើយ​ម្តង​ទៀត។ បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Telefoot បានអោយដឹងថាៈបុរសសញ្ជាតិបារាំងរូបនេះ បានបដិសេធឪកាសចូលរួមជាមួយក្លឹបជើងឯកLigue-១ សាជាថ្មីម្តងទៀត ក៏ព្រោះតែមើលថាបច្ចុប្បន្នក្រុមមិនបានធានានូវការផ្តល់ជូនកីឡាដែលគាត់ចាត់ទុកថាសមរម្យតាមតម្រូវការទៅវិញ។

Mauricio Pochettino: 'We are all together' | Paris Saint-Germain

មួយវិញទៀតលោក Didier Deschamps អាចនឹងចាកចេញពីក្រុមជម្រើសជាតិបារាំងបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២នៅប្រទេសកាតា ដែលជាឪកាសសម្រាប់រូបលោកធ្លាប់រង់ចាំក្នុងការចូលទៅបន្តវេននោះ៕

 

ប្រភពព័ត៍មាន៖ Besoccer