បរទេស៖ គ្រូបង្វឹក Roma លោក Jose Mourinho គឺជាបេក្ខភាពដែល PSG បានកំនត់គោលដៅជ្រើសយកមកជំនួសតំណែងអ្នកចាត់ការទូទៅ Mauricio Pochettino យោងតាមការចុះផ្សាយរបស់គេហទំព័រ Talksport។គួររំលឹកថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់​វ័យ ៥៩ ឆ្នាំរូបនេះបានបន្តផ្លាស់ទៅដឹកនាំនៅ​លីកកំពូល​អ៊ីតាលីគឺAS Roma កាលពីដើមរដូវកាលមុន ក្រោយត្រូវ Tottenham Hotspurបញ្ចប់តំណែងក្នុងខែមេសា ឆ្នាំមុន ។

ធ្វើការរួមគ្នានៅរដូវកាលដំបូងលោក Mourinho បានជួយអោយក្រុមមានមូលដ្ឋាននៅរដ្ឋធានីRome បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ដើម្បីមានកៅអីទៅ​លេង​នៅក្របខណ្ឌ  Europa League ខណៈរូបលោកបានរួមចំណែកដ៏សំខាន់ជួយអោយពួកគេលើកពាន Conference League ផងដែរ។លោក​Mourinho គឺជាគ្រូបង្វឹកដ៏មានបទពិសោធន៏បើទោះបីជារយៈកាលកន្លងមករូបលោកមិនសូវបានទទួលជោគជ័យជាមួយអតីតក្លឹប Tottenham ប៉ុន្តែ​សម្រាប់​ Man.Utd,Chelsea និង Real Madrid ព្រមទាំង Inter Milan និង Porto នៅរយៈពេលជាង១៥ឆ្នាំកន្លងមករូបលោកបានទទួលជោគជ័យជាហូរ ហែរ។

សម្រាប់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Pochettino ត្រូវបានពត៌មានលើកឡើងជារឿយៗពីការចង់ចែកផ្លូវជាមួយអតីតគ្រូបង្វឹកTottenhamរូបនេះ បន្ទាប់​ពីរូបលោកមិនអាចដឹកនាំក្រុមទទួលបានលទ្ធផលល្អនៅក្របខណ្ឌChampion League ត្រឹមវគ្គ១៦ក្រុមដែលជាគោលដៅអាទិភាព​របស់ក្លឹ​បនិង​បើ​ទោះបីជានាំក្រុមឈ្នះជើងឯកLigue-១បានយ៉ាងណាក្តី៕

 

ប្រភពព័ត៍មាន៖ Sportsmole