បរទេស៖ លោក Jose Mourinho រីករាយក្នុងការបន្តអាជីពការស្នាក់នៅក្លឹប Roma បើទោះបីជាមានទំនាក់ទំនងផ្លាស់មកដឹកនាំក្លឹប Everton  ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបង្ហាញពីក្តីសោមនស្សជាមួយក្លឹបដែលទើបតែចាប់ផ្តើមដឹកនាំកាលពីរដូវក្តៅនេះ យោងគេហ​ទំព័រ Sky Sports News បានចុះផ្សាយ។បច្ចុប្បន្ន​នេះក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងឈៀងខាងលិចចក្រភពអង់គ្លេស​កំពុង​ស្វែង​រកអ្នកចាត់ការថ្មី បន្ទាប់ពីក្លឹបបាន​សម្រេច​ចិត្ត​បណ្តេញ​លោក Rafael Benitez ចេញពីតំណែងក្រោយចាញ់ក្រុមបាតតារាង Norwich City កាលពីពេលថ្មីៗនេះ។

José Mourinho - Player Profile - Football - Eurosport

មានឈ្មោះគ្រូបង្វឹកជាច្រើនត្រូវបានយកមកធ្វើការផ្សារភ្ជាប់ ហើយនៅក្នុងនោះដែររួមមានអតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្លឹបគឺ លោក Roberto Martinez និងគ្រូបង្វឹកដែលកំពុងដឹកនាំRoma បច្ចុប្បន្នលោក Mourinho ក៏មានទំនាក់ទំនងក្នុងការផ្លាស់មកកាន់ទឹកដី Goodision Park ផងដែរ។អ្នកចាត់ការដែលមានបទពិសោធន៍ជាមួយក្លឹបយក្សធំៗដូចជា Porto, Chelsea, Real Madrid,Inter Milan,Man.Utd និង Tottenham  រូបនេះមានកិច្ចសន្យារយៈពេល ៣ឆ្នាំនៅពេលនេះ បច្ចុប្បន្នកំពុងដឹកនាំRoma ដែលឈរនៅលេ​ខរៀង​ទី ៧ ក្នុងតារាង បន្ទាប់ពីឈ្នះ ១១ លើកពីការប្រកួតបើកឆាក ២២ប្រកួតកន្លងទៅ។

Tottenham hire Jose Mourinho as new manager - World News

នៅមានវីរបុរសក្លឹបMan.Utd និង Chelsea ២រូបដែលមានទំនាក់ទំនងមកទទួលការងាររបស់ Everton ផងដែរ នោះគឺ លោកFrank Lampard និង Wayne Rooney សម្រាប់ពេលនេះ លោក Duncan Ferguson បានដើរតួនាទីជាគ្រូបង្វឹកបណ្តោះអាសន្ន​ដោយ​ត្រូវ​ដឹកនាំក្រុមធ្វើការប្រកួតនៅ ថ្ងៃសៅរ៍នៅក្របខណ្ឌ Premier League ជាមួយ Aston Villa៕

 

ប្រភពព័ត៍មាន៖ Sportsmole