បរទេស៖ លោក​គ្រូបង្វឹក Mauricio Pochettino នឹង​ចាក​ចេញពី​ Paris St-Germain ក្រោយពី​ការ​ពិភាក្សា​នានា ជាមួយ​នឹងក្លិបនេះ កាលពី​ចុងសប្តាហ៍មុន​។

PSG នៅ​​តែ​​ត្រូវ​ធ្វើ​ការ​ប្រកាស​ជាផ្លូវ​ការ​ជា​មុន ប៉ុន្តែ គេ​បាន​យល់​ឃើញ​ថា អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ Tottenham វ័យ​៥០​ឆ្នាំ​រូបនេះ នឹង​មិន​ដឹកនាំ​​នៅ​ឆ្នាំ​ចុងក្រោយ នៃ​កិច្ច​សន្យា​របស់​​លោក​ឡើយ​។ លោក Zinedine Zidane, Jose Mourinho និង​លោក Christophe Galtier គ្រូបង្វឹក​របស់ក្រុម Nice ស្ថិតក្នុងចំណោម​បេក្ខ​ភាព​​ដែល​ត្រូវ​បាន​ទាក់ទង​ដើម្បីជំនួសមក​ជំនួស​លោក Pochettino​។ PSG បាន​ការ​ពារ​ពានលីគ​បារាំង​យ៉ាង​ជោគ​ជ័យ​ កាលពី​រដូវ​កាល​មុន ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីនរូបនេះ មិន​អាច​ជួយ​ឲ្យ​ពួកគេឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ឡើយ​។

បើ​ទោះ​បី​ពួក​គេ​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Real Madrid ក្រុម PSG បាន​​នាំមុខ​​​ក្នុងការ​ប្រកួត​ទាំង​២​ជើង​ក្នុងលទ្ធផល ២-០ នៅ​រយៈ​ពេល​កន្លែង​ម៉ោង ក្នុងការ​ប្រកួត​ជើង​ទី​២​របស់ពួកគេ​។ លោក Pochettino បាន​ឈ្នះ​ពាន​ជាលើក​ដំបូង​ក្នុង​អាជីព​របស់​​លោក ជាមួយនឹងក្លិប PSG ក្រោយ​ពី​បាន​ឈ្នះ​ពាន Coupe de France ឆ្នាំ​២០២១ និង​ពាន Ligue 1 ឆ្នាំ​២០២២ ប៉ុន្តែ ថ្នាក់​ដឹកនាំ​របស់​ក្លិប មាន​អារម្មណ៍​ថា នេះ​គឺ​ជាសមិទ្ធិ​ផ​ដ៏​តូច​តាច​ដែល​លោក​សម្រេច​បាន បៀប​ធៀប​ទៅនឹងសមត្ថភាព​របស់​​ក្រុម​ដែល​លោក​មាន​៕

 

ប្រភព​​ព័ត៌មាន៖ BBC