បរទេស៖ ក្លឹបកំពុងលលេងនៅលីកលំដាប់ទីពីរអង់គ្លេស Cardiff City កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខានាំយកប្រធានក្រុមជម្រើសជាតិវេល Gareth Bale មករួមក្រុម។

Gareth Bale 'likely' to return to England from Real Madrid but Wales'  play-off result could impact decision, says agent - Eurosport

​ប្រធានគ្រប់គ្រង​ក្លឹប​រហស្សនាមបក្សីខៀវ លោក Mehmet Dalman បានធ្វើដំណើរមកដល់ចក្រភពអង់គ្លេស ដើម្បីបន្តដឹកនាំការចរចានេះ។ ទោះយ៉ាងណាកីឡាករ វ័យ ៣២ ឆ្នាំបច្ចុប្បន្នគឺ អាច ផ្ទេរទៅ​កាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួន បន្ទាប់ពីចំណាយពេល៩ឆ្នាំ លេងអោយក្រុម Real Madrid នៅក្របខណ្ឌ La Liga  ដោយបានឈ្នះពានរង្វាន់ Champions League ចំនួន ៥ ដង។

Gareth Bale contemplating move to home-town club, Cardiff City, ahead of  2022 World Cup—Report - Managing Madrid

គួររំលឹកថាកាល​ពី​ថ្ងៃ​អាទិត្យ ការ​ទាត់​បាល់​ហ្វ្រីឃីក​របស់​Bale បាន​ជួយ​ឲ្យ​វែល​ទទួល​ជ័យ​ជម្នះ ១-០ លើ​អ៊ុយក្រែន និង​ទទួលបាន​កៅអី​មួយ​ទៅលេងនៅព្រឹត្តការណ៏ ​ប្រកួត World Cup ២០២២ក្នុង​ប្រទេស​កាតានៅខែវិច្ឆិការ ២០២២ខាងមុខនេះ។ ទោះយ៉ាណា​ការត្រលប់ទៅកាន់អតីតក្លឹប  Tottenham ឬផ្លាស់ទៅលេងនៅក្របខណ្ឌកំពូលសហរដ្ឋ អាមេរិក Major League Soccer នៅតែជាជម្រើសក្នុងការពិចារណាដែលខ្សែប្រយុទ្ធស្លាបរូបនេះចង់បញ្ចប់អាជីពរបស់ខ្លួន៕

 

ប្រភពព័ត៍មាន៖ BBC