បរទេស៖​ PSG មានផែនការនិងគោលបំណងចុះហត្ថលេខានាំយក Ousmane Dembele របស់ Barcelonaដើម្បីជំនួស Neymar ប្រសិនជា​កីឡាករ​អន្តរជាតិ​ប្រេស៊ីលរូបនេះចាកចេញពីទឹកដី Parc Des Princes យោងតាម TNT Sports Brasil ។ គួរបញ្ជាក់ថាខ្សែ​បម្រើ​-ប្រយុទ្ធស្លាបសញ្ជាតិ​បារាំង​Dembele ​នឹង​ក្លាយ​ជា​កីឡាករដែល​គ្មាន​តម្លៃ​ខ្លួនក្រោយពីមិនទានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លឹប។

Chelsea Transfer News: Thomas Tuchel Wants Ousmane Dembele As Barcelona  Decision Imminent Amid PSG Links

កាលពីពេលថ្មីៗនេះក្រោយពីប្រធានក្លឹបPSG បានក្រើនរំលឹកខ្លាំងៗដល់កីឡាករទាំងអស់អោយប្រឹងប្រែងលេងអោយអស់ពីសមត្ថភាព បើមិនដូច្នេះទេ ពួកគេប្រឈមនិងការលក់ចេញ ។ព្រមជាមួយក្រមសីលធម៌ថ្មីនៅ PSG ដែលត្រូវបានស្នើឡើងដោយ Kylian Mbappe មានគោលដៅកម្ចាត់កីឡាករដែល​មានវិន័យមិនល្អដូច្នេះកីឡាករអន្តរជាតិប្រេស៊ីលដែលធ្លាប់ញាំញីដោយសាររបួស និង ធ្លាប់បំពានវិន័យក្លឹបកន្លងមករូបនេះអាចនិងសម្រេចចិត្តចាកចេញ។

Barcelona Transfer Round-Up ft Neymar & Ousmane Dembele - YouTube

ប្រភពខាងលើបន្តថាៈក្រុមប្រឹក្សាភិបាលរបស់ PSG បានឈានដល់កិច្ចព្រមព្រៀងជាមួយឪពុករបស់Neymar ខណៈដែលរូបគេអាចចាកចេញក្នុង​លក្ខខណ្ឌខ្ចីជើង ហើយ PSG នឹងទទួលខុសត្រូវចំពោះផ្នែកមួយចំនួននៃប្រាក់ខែរបស់គាត់។ប្រសិន Dembele សម្រេចចិត្តចាកចេញពីទឹកដី Camp Nou គោលដៅបន្ទាប់របស់ខ្លួនអាចជាក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីបារាំងដើម្បីមានឪកាស លេងជាមួយអតីតប្រធានក្រុម Messi និងមិត្តរួមជាតិនៅតំបន់​ប្រយុទ្ធគឺMbappe ដែលរូបគេយល់ចិត្តគ្នាបានយ៉ាងច្បាស់កំលុងពេលលេងរួមគ្នាកន្លងមក ជាមួយក្រុមមាន់គកបារាំង៕

 

ប្រភពព័ត៍មាន៖ Besoccer