កីឡាករអន្តរជាតិ: Frenkie de Jong មិនចង់ចាកចេញពី Barcelona នោះទេ ទោះបីជាមានការព្យាយាចរចារចុះហត្ថលេខាពីសំណាក់ក្លឹប Man United ក្នុងតម្លៃ​ដេញ​ថ្លៃចុងក្រោយប្រមាណ៨៥លានយូរ៉ូក៏ដោយ ក៏​កីឡា​ករសញ្ជាតិហូឡង់រូបនេះចង់បន្តអាជីពនៅទឹកដី Camp Nou ដដែល។

Frenkie de Jong's Barcelona future looking uncertain amid financial  realities - Football España

ប៉ុន្តែដើម្បីធ្វើដូច្នេះ បាន​អតីតយុវជនក្លឹបAjaxរូបនេះ ត្រូវទទួលយកការ​កាត់​បន្ថយ​ប្រាក់បៀវត្សរ៍ដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានស្នើ​ឡើងដោយក្លឹបយក្សកាតាឡាន់មួយនេះ។ មានន័យថាខ្សែបម្រើកណ្តាលរូបនេះ នឹងត្រូវទទួលយកលក្ខខណ្ឌរបស់ Barcelona ដោយ យោងគេហទំព័រMarca បានចុះផ្សាយថា ក្លិប មាន​បំណង​បន្ធូរបន្ថយស្ថានភាពហិរញ្ញវត្ថុអោយបានធូរស្រាលពីការចំណាយដ៏ច្រើនសម្រាប់កីឡាករដែលក្នុងនោះគឺមានDe Jong នេះឯង ។

Frenkie de Jong on Ronald Koeman and life at Barcelona | UEFA Champions  League | UEFA.com

រីឯប្រធាន​ក្លឹបបលោក Joan Laportaបានបញ្ជាក់កាលពីថ្ងៃសៅរ៍មុនថាក្លឹបនិងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាទុក De Jong តែប្រសិនសាម៉ីខ្លួនមិន​មិនយល់​ព្រមធ្វើ​តាម​គោល​ការណ៏​ដែលបានស្នើឡើងទាក់ទងនិងប្រាក់ខែដ៏ខ្ពស់របស់គាត់ទេ នោះ Barcelona  នឹង ពន្លឿនការចរចាជាមួយ Manchester United បន្តទៀត៕

 

ប្រភពព័ត៍មាន៖ Besoccer