បរទេស៖ យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថា Barcelona បានបង្កើនសម្ពាធដល់ Frenkie de Jong ថារូបគេគួរតែសម្រេចចិត្ត ចូលរួមជាមួយ Man​. United នៅរដូវក្តៅនេះ។

Barcelona: Barcelona reaches deal with Man United for Frenkie De Jong |  Marca

ថ្មីៗនេះ Man.Utd បានយល់ព្រមលើតម្លៃផ្ទេរ ៧៥ លានអឺរ៉ូសម្រាប់ Frenkie de Jong ដែលរួមទាំងផលប្រយោជន៏ផ្សេងទៀត១០ លានអឺរ៉ូ។ ទោះយ៉ាងណាខ្សែបម្រើរូបនេះនៅតែស្ទាក់ស្ទើរក្នុងការចាកចេញពី Barcelona ដោយសារហេតុផលជាច្រើន។ ហើយចំនុចសំខាន់ដែលអតីតយុវជនក្លឹបAjax មិនមានបំណងផ្លាស់ទៅ Old Trafford គឺក្រោយ ពីក្លឹប គ្មានឱកាសលេងនៅក្របខណ្ឌ  Champions League ។

Pundit claims De Jong transfer saga becoming humiliating for Man Utd, with  deal solution named

ទោះបីបង្កើនការចរចារដោយ Man. United បានបញ្ជូនក្រុមការងារទៅជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ Barcelona ទោះបីជាយ៉ាងណា ក្លឹបយក្សអេស្ប៉ាញមួយនេះ នៅតែជំពាក់ប្រាក់ De Jong ១៧ លានអឺរ៉ូក្នុងការបង់ប្រាក់ពន្យារ ដែលជាហេតុផលមួយទៀត ដែលធ្វើ អោយគាត់ស្ទាក់ស្ទើរក្នុងការចាកចេញ។Barcelona ត្រូវ​បាន​គេ​យល់​ថា​ស្ថិត​ក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​ល្អក់កករ ហើយ​មិន​អាច​ចុះ​បញ្ជី​កីឡាករ​ថ្មី​របស់​ពួក​គេ​ដោយ​មិន​លក់ De Jong ឡើយ។ នេះរួមបញ្ចូលទាំងខ្សែបម្រើស្លាបរបស់ Leeds United កីឡាករ Raphinha ដែលបញ្ចប់ការផ្ទេររួចរាល់មកCamp Nou គឺ ចាំបាច់ពឹងផ្អែកលើការលក់De Jong ទៅឱ្យMan. United ៕

 

ប្រភពព័ត៍មាន៖ Sportskeeda