បរទេស៖ ក្លិប Manchester United និង Ajax បានឈានដល់ការព្រមព្រៀងគ្នាសម្រាប់ការផ្ទេរ Lisandro Martínez ខណៈដែលការផ្ទេរនេះ ដែលមានតម្លៃខ្លួនជាគោលចំនួន៥៥លានអឺរ៉ូ (ស្មើនឹង៥៥,៥លានដុល្លារអាមេរិក) ដោយបូកបន្ថែមនឹងប្រាក់ឧបត្តម្ភនានាចំនួន១០លានអឺរ៉ូទៀត ត្រូវបានរំពឹងទុកថា នឹងត្រូវបំពេញនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ខ្សែការពារកណ្តាលវ័យ២៤ឆ្នាំរូបនេះ បានធ្វើដំណើរទៅកាន់ទីក្រុង Manchester កាលពីថ្ងៃសុក្រ ហើយតារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ នឹងក្លាយជាកីឡាករចំណូលថ្មីទី៣របស់លោក Erik Ten Hag បន្ទាប់ពីរូបគេត្រួតពិនិត្យសុខភាពរួចរាល់ ស្របពេលដែលទិដ្ឋាការរបស់គេ និងកិច្ចសន្យារបស់គេ ត្រូវបានរៀបចំរួចស្រេច។ រូបគេនឹងចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេល១រដូវកាលទៀត។
Martinez ដែលនឹងចូលរួមនៅកីឡដ្ឋាន Old Trafford បន្ទាប់ពីការផ្ទេររបស់ខ្សែការពារ Tyrell Malacia ពីក្លិប Feyenoord និងខ្សែបម្រើ Christian Eriksen ដោយគ្មានតម្លៃខ្លួននោះ គឺជាខ្សែការពារស្លាបឆ្វេង ស្របពេលដែលរូបគេក៏អាចលេងជាខ្សែបម្រើការពារផងដែរ។ ការព្រមព្រៀងគ្នានេះ ត្រូវបានប្រកាសឡើង ដោយសារតែលក្ខខណ្ឌតម្រូវរបស់ក្លិប Ajax ក្នុងការជូនដំណឹងដល់ទីផ្សារភាគហ៊ុនក្នុងទីក្រុង Amsterdam ទាក់ទងនឹងអន្តរការណ៍នានា៕
ប្រភពព័ត៌មាន៖ The Guardian