បរទេស៖ ក្លិប Barcelona កំពុង​តែ​ព្យា​យាម​បញ្ចេញ​សាច់​ដុំ​ចំពោះ​ការ​ព្យា​យាម​របស់​ក្លិប Chelsea ក្នុងការ​​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​ការ​ពារ Jules Kounde ពី​ក្លិប Sevilla​។

ក្លិប Chelsea បាន​បន្ត​​ធ្វើការ​ពិភាក្សា​នានា​ជាមួយ​នឹងក្លិប Sevilla  នៅ​សប្តាហ៍នេះ និង​កំពុង​តែ​ខិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈានដល់ការ​ព្រមព្រៀង​គ្នា​លើ​តម្លៃ​ខ្លួន​​ជា​គោល​ចំនួន​៥៥លានផោន (ស្មើ​នឹង​៦៦លានដុល្លារ​អាមេរិក) ដើម្បីនាំ​យក Kounde​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្លិប Barça ក៏​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​បារាំង​រូបនេះ​ផង​ដែរ និង​អាច​ដាក់​​ដំណើ​ទិញ​រូប​គេ ប្រសិន​បើ​​ពួក​គេ​អាច​លក់​ពាណិជ្ជ​កម្ម​​លើ​អាវ​របស់​ពួក​​គេ​បាន​។

Kounde ដែល​បច្ចុប្បន្ន បាន​ស្នើ​សុំ​​ចូលរួម​ក្នុង​ដំណើរ​ការ​ប្រកួត​មុន​បើក​រដូវ​កាល​របស់ Sevilla នៅ​ប្រទេស​ព័រ​ទុយ​ហ្គាល់ ក្រោយពី​​មាន​ការ​​សម្រេច​​ចិត្ត​ឲ្យ​រូប​គេ​បន្តនៅ​ប្រទេស​អេ​ស្ប៉ាញ និង​ហ្វឹកហាត់​ម្នាក់​ឯង​នោះ ត្រូវ​បាន​គេ​ជឿជាក់ថា បើក​ចំហរ​ឲ្យ​មានការ​ផ្ទេរ​ទៅ​កាន់​ក្លិប Chelsea ឬ Barcelona​។ គេ​យល់​ឃើញ​ថា កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួច​រាល់​ហើយ លើ​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ ជាមួយនឹង​​ក្លិប Chelsea ដែល​ចង់​បាន​ខ្សែ​ការ​ពារ​៣នាក់​៕

 

ប្រភព​​ព័ត៌មាន៖ The Guardian