បរទេស៖ Barcelona បានព្រមព្រៀងលើការចុះហត្ថលេខានាំយកខ្សែការពារកណ្តាលសញ្ជាតិបារាំង Jules Kounde ពី Sevilla ក្នុងតម្លៃផ្ទេ​រ​ប្រមាណ៥០លានអឺរ៉ូស្មើនិង (៤១.៨៥លានផោន) ។ ទោះយ៉ាងណាក្រុមអ្នកមានបុណ្យកំពុងដំណើរការពិនិត្យសុខភាព សម្រាប់កីឡាករ វ័យ ២៣ ឆ្នាំរូបនេះមុនបញ្ចប់ការផ្ទេរមកកាន់ទឹកដីCamp Nou ក្នុងពេលដ៏ខ្លីខាងមុខ។

Jules Kounde unveils the reason he joined Barcelona over Chelsea

Kounde ធ្លាប់បានបង្ហាញខ្លួន​អោយ​ក្រុមមាន់​​គកបារាំងរបស់លោកDidier Deschamp សរុបចំនួន១១ដងកន្លងមក គិតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង ក្នុងឆ្នាំ ២០២១ និងបានចូលលេងក្នុងជ័យជម្នះ ២-១ របស់បារាំងទល់នឹងអេស្ប៉ាញក្នុងការប្រកួត Nations League វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។ ថ្មីៗចុងក្រោយនេះក៏មានទំនាក់ទំនងក្នុងការ ផ្លាស់មកកាន់ក្រុមតោខៀវ  Chelsea ផងដែរ។Kounde ធ្លាប់បង្ហាញខ្លួនចូលលេងបាន​១៣៣​ប្រកួតឱ្យ Sevilla និងបានជួយពួកគេឈ្នះពានរង្វាន់ Europa League ក្នុងរដូវកាលដំបូងក្រោយផ្ទេរពី Bordeaux ក្នុងឆ្នាំ ២០១៩ ។

Jules Kounde reveals why he chose to join Barcelona over Chelsea | Football  | Metro News

ការមកដល់របស់ Koundeនិងក្លាយជាសមាជិកថ្មីទី៥បន្ទាប់ពីខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ  Robert Lewandowski ផ្ទេរពី Bayern Munich ក្នុងតម្លៃ ៤២.៦ លានផោន ហើយ ខ្សែបម្រើស្លាបប្រេស៊ីល Raphinha ផ្ទេរពី Leeds ក្នុតម្លៃ ៥៥ លានផោន។​ខណៈ​ខ្សែ​បម្រើ​សញ្ជាតិ​កូតឌីវ័រ Franck Kessie និងខ្សែការពារសញ្ជាតិដាណឺម៉ាក Andreas Christensen ក៏បានចូលរួមជាមួយក្រុមលោក Xavi ដោយ​គ្មាន​តម្លៃខ្លួនពី ក្លឹប AC Milan និង Chelsea ស្របពេលខ្សែបម្រើស្លាបបារាំង Ousmane Dembele បានចុះកិច្ច​សន្យាថ្មី​បន្ត​លេង​អោយក្លឹប៕

 

ប្រភពព័ត៍មាន៖ BBC