គិតរហូតដល់ពេលនេះសាលាបាល់ទាត់ជាតិបាទីក្នុងខេត្តតាកែវបានកំពុងបណ្ដុះបណ្ដាលថ្នាលយុវជនបាល់ទាត់២ជំនាន់ហើយ ប៉ុន្តែកម្រិតគុណភាពរបស់ពួកគេនៅមិនទាន់ឈានដល់អ្វីដែលសហព័ន្ធបាល់ទាត់កម្ពុជាចង់បានឡើយ។
ឯកឧត្តម សៅ សុខា
ក្រុមថ្នាលទី១ដែលត្រូវបណ្ដុះបណ្ដាលដំបូងតាំងពី៤ឆ្នាំមុនពោលគឺរហូតដល់ពេលនេះជា យុវជន U18 និងបន្ទាប់មកក្រុមយុវជន U15។ អ្វីដែលគួរឲ្យកត់សំគាល់ ក្រុមយុវជន U18 អាចទទួលបានលទ្ធផលល្អចំពោះការប្រកួតជាមួយយុវជនក្នុងប្រទេស ប៉ុន្តែនៅពេលប្រកួតជាមួយក្រុមមកពីក្រៅប្រទេសមិនទទួលបានលទ្ធផលល្អឡើយ។ បើប្រៀបធៀបកម្រិតគុណភាពរវាង U18 របស់បាទីនឹងយុវជនអាយុដូចគ្នារបស់ប្រទេសនៅអាស៊ាន គឺយុវជនបាទីនៅមានកម្រិតទាបជាងគេ។
ឯកឧត្តម សៅ សុខា និយាយពីបញ្ហាកីឡាករបាល់ទាត់កម្ពុជាធ្ងន់ៗ
ឯកឧត្តម សៅ សុខា ប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចោទជាបញ្ហាថា ហេតុអ្វីបានយុវជនបាទីនៅតែមានកម្រិតគុណភាពទាប ? ឯកឧត្តមពន្យល់ថា ៖«តាមរយៈការរៀបចំនេះ សហព័ន្ធបាល់ទាត់កម្ពុជា ឃើញថា យើងនៅមានចំណុចខ្សោយ។ ចំណុចខ្សោយទី១គឺក្រុមរបស់យើងដែលកំពុងហ្វឹកហាត់នេះ បើក្រុមផ្សេងនៅក្នុងប្រទេស អត់មានក្រុមណាលេងឈ្នះក្រុមយុវជនបាទីទេ។ និយាយឲ្យស្រួលស្តាប់គឺខ្មែរ និងខ្មែរគ្នាឯង អត់មានក្រុមណាលេងឈ្នះទេ។ ប៉ុន្តែដោយសារតែគ្មានក្រុមខ្លាំង (ក្រុមក្នុងស្រុក) ប្រកួតជាមួយ តែបើលេងជាមួយក្រុមបរទេស ចាញ់គេតែរហូត»។
ឯកឧត្តម សៅ សុខា បំពាក់មេដាយដល់កីឡាករពេលសម្ពោធសាលាតម្រង់ទិសនៅត្បូងឃ្មុំ
ប្រធាន FFC បានបន្តទៀតថា ដើម្បីដោះស្រាយចំណុចខ្សោយខាងលើនេះ សហព័ន្ធបាល់ទាត់កម្ពុជាបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍបាល់ទាត់។ យុទ្ធសាស្ត្រនេះគឺជ្រើសរើសយកសាលាអនុវិទ្យាល័យ ឬវិទ្យាល័យមួយក្នុងខេត្តនីមួយៗទូទាំង២៥ខេត្ត-ក្រុងដើម្បីអភិវឌ្ឍបាល់ទាត់កម្ពុជាដែលគម្រោងនេះហៅថា សាលាតម្រង់ទិសកីឡា២៥ខេត្ត-ក្រុង។
Honda បង្ហើបរឿងអាថ៌កំបាំងមួយ ក្រោយបានតំណែងអ្នកចាត់ការក្រុមកម្ពុជា
រហូតដល់ពេលនេះសាលាតម្រង់ទិសកីឡានៅស្រុកមេមត់ ខេត្តក្បូងឃ្មុំត្រូវបានបើកសម្ពាធជាផ្លូវការហើយ ខណៈនៅខេត្តព្រះវិហារ និងខេត្តក្រចេះក៏កំពុងចាប់ផ្តើមដែរ។ ដោយឡែកខេត្តផ្សេងៗក៏កំពុងឆ្ពោះទៅរកការបើកដូចគ្នា។
ការបើកសាលាតម្រង់ទិសកីឡានេះជាផ្នែកមួយនៃការអភិវឌ្ឍបាល់ទាត់កម្ពុជាដើម្បីជួយពង្រឹងគុណភាព និងសមត្ថភាពក្រុមថ្នាលយុវជននៅសាលាបាល់ទាត់ជាតិបាទីដើម្បីគោលបំណងឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕
វីដេអូការលើកឡើងរបស់ឯកឧត្តម សៅ សុខា