ការប្រកួតរវាង ឪម៉ាល់ FC និង អាណាចក្របៃតង ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី3 បានបញ្ចប់ក្រុម ឪម៉ាល់ FC ទម្លាក់ក្រុម អាណាចក្របៃតង ដោយបាល់ Penalty កាត់សេចក្ដី 1-1(3-2)។
ឪម៉ាល់ និង បៃតង ត្រូវបានអ្នកគាំទ្រវិស័យកីឡាហ្វូតសាលដឹងច្បាស់ថាក្រុមទាំងពីរនេះគឺជាក្រុមខ្លាំងក្នុងចំណោមក្រុមខ្លាំងក្នុងរាជធានីភ្នំពេញ។ ដោយឡែកការប្រកួតរវាងក្រុមទាំងពីរនេះពិតជាជក់ចិត្តល្អមើលខ្លាំង ដោយសារតែក្រុមទាំងពីរប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពរៀងៗខ្លួនរបស់ពួកគេ ព្រោះពួកគេដឹងថាក្នុងប្រកួតនេះរវាងក្រុមទាំងពីរច្បាស់ជាមានមួយក្រុមត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។
នៅក្នុងការប្រកួតនោះក្បួន Tactic របស់ក្រុមទាំងពីរនេះពិតជាល្អមែនទែនទាំងបច្ចេកទេសគ្រប់គ្រងបាល់ បណ្ដើរបាល់ និងការនាំបាល់លេង និយាយរួមការប្រកួតនេះពិតជាល្អមើលខ្លាំង។ ការប្រកួតរបស់ក្រុមទាំងពីរមានការសម្រុកទៅសម្រុកមក ដូចប្រកួតដណ្ដើមពានអញ្ចឹង។ សាច់មើលនៃការលេងរបស់ក្រុមទាំងពីរគឺល្អដូចគ្នា ប៉ុន្ដែក្រុម អាណាចក្របៃតង ហាក់ដូចជាមានប្រៀបជាងក្រុម ឪម៉ាល់ FC ត្រង់តំបន់ប្រយុទ្ធប៉ុន្ដែក្រុមទាំងពីរបានរក្សាលទ្ធផលស្មើរហូតដល់បញ្ចប់តង់។
លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។
ឪម៉ាល់ ទម្លាក់ អាណាចក្របៃតង នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ
អត្ថបទទាក់ទង