ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 16 ក្រុមគូរទី 1 សប្ដាហ៍ចុងក្រោយនេះបានបញ្ចប់ដោយលទ្ធផលក្រុម Sisophon FC ទម្លាក់ក្រុម មយូរ៉ាហ្គោល សំអាងការ ដោយបាល់ Penalty កាត់សេចក្ដី 0-0(3-2)។
ការប្រកួតគូរដំបូងសប្ដាហ៍នេះពិតជក់ចិត្តនិងល្អមើលខ្លាំងរហូតធ្វើឲ្យអ្នកគាំទ្រក្រុមទាំងសងខាងអង្គុយមិនជាប់កៅអីដោយសារតែក្រុមទាំងពីរនេះសម្រុកទៅសម្រុកមកមិនដកឃ្លាធ្វើឲ្យការប្រកួតនេះកាន់តែអស្ចារ្យ។ ក្នុងការប្រកួតរវាងក្រុមទាំងពីរនេះសាច់បាល់លេងរបស់ក្រុមទាំងពីរគឺមានភាពស៊ីចង្វាក់គ្នាល្អ ប៉ុន្ដែក្រុមទាំងពីរនៅខ្វះខាតត្រង់តំបន់ប្រយុទ្ធធ្វើឲ្យការប្រកួតបញ្ចប់តង់មិនមានគ្រាប់បាល់សុតបញ្ចូលទី។ និយាយពីបច្ចេកទេស និងការគ្រប់គ្រងបាល់របស់ក្រុមទាំងពីរនេះមិនចាញ់គ្នាប៉ុន្មានទេ ពួកគេមានការគ្រប់គ្រងបាល់បានល្អជាពិសេសនៅក្នុងតំបន់ការពារ ទោះបីជាក្រុមទាំងពីរគ្មានគ្រាប់បាល់បញ្ចូលទីក៏ដោយ។ បញ្ចប់ការប្រកួតក្រុម Sisophon FC ស្មើជាមួយនឹងក្រុម មយូរ៉ាហ្គោល សំអាងការ ប៉ុន្ដែក្រុម Sisophon FC ទម្លាក់ក្រុម មយូរ៉ាហ្គោល សំអាងការដោយបាល់ Penalty 3-2។
លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។