Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • Man.United ត្រៀមស្តារមុខមាត់ឡើងវិញជាមួយ PSG សម្រាប់ការប្រកួតជើងទី២ Champion League

    ក្រុម Manchester United និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Paris Saint-Germain ដែលត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាគូទាំងពីរនេះនិងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយក្នុងក្របខ័ណ្ឌ UEFA Champions League ក្នុងសប្តាហ៍នេះសម្រាប់ការប្រកួតជើងទី២ បើទោះបីជាស្ថានភាពកីឡាកររវាងក្រុមទាំងពីរហាក់ដូចជាមិនមានកម្លាំងពេញលេញដើម្បីធ្វើការប្រកួតប្រជែងគ្នាយ៉ាងណាក្តី។

    ក្រៅពីទទួលផលប៉ះពាល់ដោយសារប្រឈមកីឡាកររបួសរហូត ១០នាក់ជាច្រើនសប្តាហ៏ក្រុម Man. United ក៏នឹងត្រូវអវត្តមាន Paul Pogba ដែលបានទទួលកាតក្រហមក្នុងការប្រកួតជើងទី១ នៃការប្រកួតក្របខ័ណ្ឌ Premier League។ ដូច្នេះគ្រូបង្វឹក Ole Gunnar Solskjaer នឹងត្រូវតស៊ូយ៉ាងណាដើម្បីស្តារមុខមាត់ដែលបានបាត់បង់នៅក្នុងទឹកដីខ្លួនឡើងវិញ។ ក្រោយពី Pogba ត្រូវបានផ្អាកសម្រាប់ជើងទីពីរខ្សែបម្រើ-ប្រយុទ្ធ Alexis Sanchez បានរងរបួសជង្គង់នៅចុងសប្តាហ៍កំលុងផ្តួល Southampton ខណៈដែល Ander Herrera, Jesse Lingard និង Juan Mata សុទ្ធតែរងរបួសសរសៃពួរក្នុងកំឡុងពេលស្មើ 0-0 ជាមួយ Liverpool ។

    ខ្សែបម្រើ-ការពារ Nemanja Matic រងរបួសសាច់ដុំ, ខ្សែការពារ Phil Jones (ជំងឺ) និង Anthony Martial (ក្រលៀន), Antonio Valencia បញ្ហារបួសក្រលៀន, Matteo Damian ជង្គង់, ពួកគេទាំងអស់ សុទ្ធតែមិនមានវត្តមានរបស់ក្រុម Man Utd នៅក្នុងការប្រកួតនេះ។ សម្រាប់ក្រុម PSG ក៏និងទំនងជាអវត្តមានកីឡាករ Cavani ដោយសាររបួសទោះបីជាយ៉ាងណាក៏ដោយកីឡាករឆ្នើម Neymar Jr ដែលកំពុងព្យាបាលរបួសចាស់ដ៏យូរអង្វែងអាចនឹងអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះផងដែរ។

    អត្ថបទដោយ៖​ Cambosport
    ប្រភព៖ foxsportsasia

  • អត្ថបទទាក់ទង