​ជើង​ខ្លាំង​ល្អ​គ្រប់​ក្បាច់ ឡៅ ចន្ទ្រា មាន​ក្ដី​សង្ឃឹម​​រហូត ៧០ % អាច​គ្រង​ខ្សែ​ក្រវាត់​រដូវ​កាល​ថ្មី​ របស់​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ដែល​បាន​បើក​ឆាក​ប្រកួត​សន្សំ​​ពិន្ទុ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ ។

សម្រាប់​ការ​ប្រកួត​លើក​ទី​១​ល្ងាច​មិញ​នេះ ឡៅ ចន្ទ្រា ដែល​មក​ពី​ខេត្ត​កំពង់ស្ពឺ​​បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ Kreng Krai Tor Silachai ដោយ​ពិន្ទុ​។

ទាក់​ទង​ការ​ប្រកួត​ខ្សែក្រវាត់​នេះ​ ចន្ទ្រា បាន​ប្រាប់​ថា រូប​គេ​បាន​ពង្រឹង​ការ​ហ្វឹកហាត់​​ដូច​​រាល់​ដង ហើយ​បាន​ព្យាយាម​សិក្សា​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គេ​មើល​ឃើញ​ថា កីឡាករ​ថៃ​ទាំង​អស់​សុទ្ធ​តែ​ល្អ​ ហើយ​មាន​ក្បាច់​​ប្រយុទ្ធ​រៀងៗខ្លួន​។ ចំណុច​ដែល​នាំ​ឲ្យ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ដូច្នេះ​ ដោយសារ​កត្តា​​បាន​ប្រឹងប្រែង​ហ្វឹកហាត់​ និង​ស្គាល់​ពី​ដៃ​គូ​ច្បាស់។

​ក្នុង​​សន្និសីទ​កាសែត​បើក​ការ​ប្រកួត​នេះ​ លោក នាង ស៊ី​វុត្ថា ​​អ្នក​​គ្រប់​គ្រង​ផ្នែក​ប្រដាល់​​សង្វៀន​បាយ័ន​បាន​លើក​ឡើង​ដែរ​ថា លោក​ពិត​ជា​​អរ​គុណ ដល់​ម្ចាស់​ឧបត្ថម្ភ​​​កម្មវិធី​ដែល​បាន​ចំណាយ​ថវិកា​យ៉ាង​ច្រើន​​ក្នុង​​ការ​ជ្រោមជ្រែង​​សង្វៀន​បាយ័ន​ស្ទឹម​មាន​ជ័យ​​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា កីឡាករ​គ្រប់​គ្នា​​នឹង​ប្រឹង​ប្រែង​បញ្ចេញ​អស់​ពី​សមត្ថភាព​ដែល​ខ្លួន​មាន ដើម្បី​តបស្នង​មក​​កាន់​អ្នក​ឧបត្ថម្ភ​វិញ។