សង្វៀនប្រដាល់គុនចម្រុះអាស៊ី ONE បានប្រកាសគូប្រកួតសម្រាប់ឡើងសង្វៀននៅប្រទេសហ្វីលីពីនក្នុងនោះខ្លាចាស់ថៃ Lerdsila ត្រូវតទល់នឹងអ្នកលេងកណ្តាប់ដៃជប៉ុន Kohei Kodera ដែលជាអតីតខ្សែក្រវាត់មួយថៃអន្តរជាតិ។
Lerdsila (ស្តាំ)ពេលប្រកួតជាមួយ សុខ ធី នៅម៉ាកាវ
កីឡាករជប៉ុន Kodera ក៏ធ្លាប់ជាជើងខ្លាំងដែលរូបគេធ្លាប់ឈ្នះជើងឯក WBC ប្រដាល់មួយថៃអន្តរជាតិ ហើយថ្មីៗទើបតែទទួលបានជ័យជម្នះលើកីឡាករ Kenny Tse នៅសង្វៀន ONE: REIGN OF VALOR។ ចំពោះ Lerdsila វិញលោកអ្នកធ្លាប់ស្គាល់ហើយជើងខ្លាំងចាស់វស្សារបស់ថៃដែលឡើងសង្វៀនរាប់ភ្លេច។ កាលពីឆ្នាំ២០១៨កន្លងទៅ រូបគេធ្លាប់ឈ្នះកីឡាករវ័យក្មេងកម្ពុជា សុខ ធី រហូតដល់២ដង។
កីឡាករ Kodera (រូបថត៖ mexico.as)
ព្រឹត្តិការណ៍ ONE: ROOTS OF HONOR នៅសង្វៀន Asia Arena ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនថ្ងៃទី១២ ខែមេសា ខាងមុខគូឯកគឺម្ចាស់ខ្សែក្រវាត់ពិភពលោកវៀតណាម-អូស្ត្រាលី Martin Nguyen ដាក់ខ្សែក្រវាត់ការពារទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ពិភពលោកម៉ុងហ្គោលីNarantungalag Jadambaa។
គូផ្សេងៗទៀតមាន
Joshua Pacio (ហ្វីលីពីន) vs Yosuke Saruta (ជប៉ុន)
Leandro Issa (ប្រេស៊ីល) vs Fu Chang Xin (ចិន)
Ibrahim El Bouni (ហុល្លង់) Andrei Stoica (រ៉ូម៉ានី)
Luis Santos (ប្រេស៊ីល) vs James Nakashima (អាមេរិក)
Edward Kelly (ហ្វីលីពីន) vs Sung Jong Lee (កូរ៉េ)
Andre Meunier (អូស្ត្រាលី) vs Anderson Silva (ប្រេស៊ីល)
Eric Kelly (ហ្វីលីពីន) vs Tang Kai (ចិន)
Saemapetch Fairtex (ថៃ) vs Ognjen Topic (អាមេរិក)
Niko Soe (សិង្ហបុរី) vs Eko Roni Saputra (ឥណ្ឌូណេស៊ី)
Bi Nguyen (នារីវៀតណាម) vs Dwi Ani Retno Wulan (នារីឥណ្ឌូណេស៊ី
Credit” Sabay