នៅក្នុងព្រឹត្តិការណ៍នៃស្ថានីយ៍ទូរទស្សន៍ប៉ុស្តន៍ TV5 Boxing Knock-Out Serie by K-Cement កាលពីយប់ថ្ងៃទី១៦ ខែមីនាកន្លងទៅមាន អ្នកប្រដាល់ជើងខ្លាំង២រូបទៀតហើយដែលប្រជែងបានកៅអីសម្រាប់វគ្គជម្រុះជុំទី២បន្តទៀត ក្នុងនោះអ្នកប្រដាល់ អេ ហនុមាន នឹង ផាន់ សុផាត ។
អ្នកប្រដាល់ អេ ហនុមាន នឹង ផាន់ សុផាត មកពីក្លិបអេភូថងកីឡាបានយកឈ្នះអ្នកប្រដាល់ រិន ដេវីត មកពីក្លិបនាគរាជចតុមុខបានដោយពិន្ទុ តែទៅះជាយ៉ាងណាក៏ដោយហនុមាន ដែលជាបានយកលើឈ្នះ ដេវីត នោះក៏ទ្រោមខ្លួនមិនស្ទើរដែរទេ។
បើធៀបនឹងការប្រកួតកន្លងមក គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករទើបឡើងកូដ រិន ដាវីត មានថ្វីដៃល្អ ដោយនៅពេលគេមានឈ្មោះឡើងប្រកួតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកប៉ុស្តិ៍លេខ៥ ប៉ះជាមួយកីឡាករ អេ ហនុមាន ដែលជាជើងថ្មីរបស់លោក អេ ភូថង គឺអ្នកណាៗក៏ជឿថា គេនឹងឈ្នះ ហើយបានឡើងទៅកាន់វគ្គបន្តយ៉ាងស្រួលនោះផង។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ ផាន់ សុផាត មកពីក្លិបពុទ្ធសេរីវង្សបានយកឈ្នះអ្នកប្រដាល់ សំរាំង ភក្ដី របស់ក្លិបព្រៃទទឹងកីឡាបានមុនស្នូរជួងបញ្ចប់ទឹកទី១ ។ ក្នុងជំនួបនេះ សុផាត បានទាត់ ភក្ដី ឲ្យខូចជើងស្ដាំនៅមុនស្នូរជួងបញ្ចប់ទឹកទី១ទៅទៀត នាឱ្យរូបគេបានទទួលសិទ្ធិដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី២ បន្តទៀត។ ចំណែក សំរាំង ភក្ដី និងរិន ដេវីដ ត្រូវខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ៕
អ្នកប្រដាល់ ២រូប អេ ហនុមាន នឹងផាន់ សុផាត ឡើងបន្តព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement
អត្ថបទទាក់ទង