អ្នកលេងគុនខ្មែរដែលឆ្ពោះទៅតាមខេត្តក្នុងព្រឹត្តិការណ៍គោជល់ ត្រូវបានបញ្ចប់យុទ្ធនាការជាលើកទី២ របស់ខ្លួនដោយជោគជ័យស្របពេលដែលការប្រកួតគុនខ្មែរ បានទទួលជ័យជំនះទាំងពីររូប ដែលមានជើងខ្លាំងផល សោភ័ណ្ ឌយកឈ្នះលើថៃ (កែវកាំងវ៉ាន់ នឹងកីឡាករឡៅចន្រ្ទា ផ្តួល ម៉ៃសុទ្ថ(ថៃ)ដោយអជ្ញារកណ្តាលបានបញ្ឈប់ការប្រកួត។

កីឡាករជម្រើសជាតិថៃ កែវ កាំងវ៉ាន់ ដែលនឹងត្រៀមខ្លួនទៅប្រកួតនៅប្រទេសអូស្រ្តាលី ត្រូវបានផ្អាតដោយសារមានការរងរបួសពិសំណាក់កីឡាករខ្មែរយើង ផល សោភ័ណ្ធ ប្រើកែងត្រូវ២កន្លែង បែកឈាមខ្លាំងពេលនោះក៏ត្រូវលោកអាជ្ញារកណ្តាលបានបញ្ឈប់ការប្រកួតនេះនៅត្រឹមទឹកទី៣ប៉ុណ្ណោះ ហើយសំរេចអោយសោភណ្ឌ័ជាអ្នកឈ្នះ។

លោកគ្រូថារិន សដានឆ័យ ដែលជាគ្រូបង្វឹករបស់កែវ កាំងវ៉ាន់ បានប្រាប់ថា: កុំអោយវាយធ្វេសប្រហែស នឹងប្រហើនជាមួយអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាយើងផល សោភ័ណ្ឌប្រយ័ត្នបែក ព្រោះគាត់ជាកីឡាករម្នាក់ដែលប្រើកែងខ្លាំង ដូច្នេះត្រូវប្រយ័ត្នតែ កាំងវ៉ាន់ បានធ្វេសប្រហែសក៏ត្រូវកែងរបស់ សោភ័ណ្ឌ២ដងចំកន្លែងពិសេស បែកឈាមខ្ចាយក៏ត្រូវបញ្ឈប់ការប្រកួតភ្លាម៕