កីឡាករ ម៉ឺន សុភា ដែលជាកូនសិស្សរបស់លោក ធន់ សុភា ហើយនឹងត្រូវឡើងប្រកួតនៅសង្វៀនបាយ័នស្ទឹងមានជ័យយប់នេះ ចាប់ពីម៉ោង៧យប់តទៅ។ នេះជាការប្រកួតទី៣ ហើយសម្រាប់អ្នកលេងកណ្ដាប់ដៃរូបនេះ បន្ទាប់ពីព្យាបាលរបួស និងរៀបការភរិយាថ្មីថ្មោងកន្លងទៅនេះ។
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ២០១៧ ខាងលើនេះ អាក់ខានឡើងសង្វៀនយូរដែរហើយ បន្ទាប់ពីរូបគេវិលត្រលប់មកពីប្រទេសបារាំងហើយមានរបួសស្នងជើង និងដៃ។ ក្រោយពេលសម្រាកព្យាបាលរបួសរួចមក ម៉ឺន សុភា បានបង្ហាញមុខជាថ្មី១ប្រកួតដែរ ប៉ុន្តែបានត្រឹមស្មើពិន្ទុកីឡាករថៃ រួចក៏សម្រេចចិត្តសម្រាកព្យាបាលខ្លួន និងថែខ្លួនប្រាណរៀបការតែម្ដង។ គ្រូប្រដាល់ល្បីឈ្មោះ ធន់ សុភា បញ្ជាក់ថាកូនសិស្សរបស់ខ្លួន ម៉ឺន សុភា ទើបចាប់ផ្ដើមប្រកួតវិញបែបនេះ សមត្ថភាពមិនទាន់ល្អដូចដើមវិញឡើយ ខណៈការហ្វឹកហាត់ក៏មិនហ៊ានបុកខ្លាំងនោះទេសន្សឹមៗសិន។
លោក ធន់ សុភា គ្រូប្រចាំសមាគមប្រដាល់ក្រសួងការពារជាតិ បានឲ្យដឹងថា ១ប្រកួតមុនរបស់ ម៉ឺន សុភា គឺនៅមិនទាន់ល្អទេ នៅគាំងៗពេលវ៉ៃចេញ។ សម្រាប់ការប្រកួតស្អែកគ្រូប្រដាល់រូបនេះ សង្ឃឹមថាកូនសិស្សរបស់ខ្លួនធ្វើបានល្អ។ បញ្ជាក់: មូលហេតុពិតប្រាកដដែល ម៉ឺន សុភា មិនបានឡើងសង្វៀនប្រកួតនាបច្ចុប្បន្ន នោះគឺដោយសារមានរបួស ហើយត្រូវសម្រាកព្យាបាលយ៉ាងតិច ៦-៧ខែ ដែរទើបអាចវិលចូលសង្វៀនដូចធម្មតាវិញ ព្រោះមានរបួសច្រើនកន្លែង។
បើតាមការឲ្យដឹងពីលោក ធន់ សុភា គ្រូរបស់ ម៉ឺន សុភា បានឲ្យដឹងម្សិលមិញនេះថា ក៏សូមអភ័យទោសដល់អ្នកស្រឡាញ់គាំទ្រកូនសិស្សរបស់លោក ដែលមិនបាត់មុខមួយរយៈនេះមិនឃើញឡើងសង្វៀន។ ដោយសារតែអ្នកប្រដាល់រូបនេះមានរបួសដល់ទៅ៣កន្លែងឯណោះ ទី១ រយះស្មងជើងឆ្វេង ទី២ហើមគន្លាក់កដៃស្ដាំ និងទី៣ ឈឺក្បាលជង្គង់ស្ដាំ ១ទៀតព្រោះខ្លាចមានបញ្ហាកាន់តែខ្លាំងបើនៅទ្រាំឡើងសង្វៀនបែបនេះ។ បើទោះជាមិនបានឡើងសង្វៀនមែន ប៉ុន្តែ ម៉ឺន សុភា នៅតែបន្តហ្វឹកហាត់ និងបង្ហាត់សិស្សប្អូនដូចធម្មតាដដែល តែក៏មិនសូវជាខ្លាំងនោះដែរ។
អតីតជើងខ្លាំងគុនខ្មែរ ម៉ឺន សុភា នឹងត្រូវឡើងវាយនៅសង្វៀនបាយ័នស្ទឹងមានជ័យយប់នេះ
អត្ថបទទាក់ទង