អ្នកលេងក្បាច់គុនចម្រុះមានឈ្មោះបោះសំឡេងនៅកម្ពុជា ចាន់ រតនា បានកត់ចំណាំចំណុចពិសេសមួយចំនួនអំពី គូបដិបក្ខកីឡាករម្ចាស់ផ្ទះ Rudy Agutian ដែលត្រូវជួបគ្នានៅសង្វៀន ONE: FOR HONOR នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេស ឥណ្ឌូណេស៊ី។
រតនា មិនបាននាំគ្រួសារទៅដើរលេងនៅទីណាទេ ជាពិសេសអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ត្រូវសំងំហ្វឹកហាត់ស៊ុហ្វដែរ ពោលគឺខ្លាចចាញ់កម្លាំង Rudy ដែលភាគច្រើនគេផ្ដួលគូប្រកួតដោយប្រើក្បាច់គាប និងឃ្លេខ្លាំងមហាសាល។ ប្រសិនបើមានការប្រកួតលើកក្រោយ និង ពេលវេលាសមរម្យណាមួយនោះ កីឡាករជួរមុខក្បាច់គុនចម្រុះរូបនេះ អាចនឹងទៅបង្កើនសមត្ថភាពក្បាច់គុននៅក្រៅប្រទេសពេលទទួលបានឱកាសទៅប្រកួតលើឆាកអន្តរជាតិលើកក្រោយៗទៀត។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះកំពុងដុតដៃដុតជើង ហ្វឹកហាត់យ៉ាងខ្លាំងក្លារយៈពេលជាង ១ ខែមកនេះជាប្រចាំ ដើម្បីត្រៀមប្រកួតទល់នឹងជើងខ្លាំងរបស់ ឥណ្ឌូណេស៊ី។ ចាន់ រតនា លើកឡើងពីចំណុចពិសេសគូប្រជែងបែបនេះ ៖«ខ្ញុំបានតាមដានវីដេអូ Rudy Agutian ជាច្រើន ហើយយល់ឃើញថា គាត់មានកម្លាំងខ្លាំងណាស់ រួមទាំងវីដេអូ កាច់ផ្ដួល ខុន ស៊ីចាន់ ត្រឹម ១ ទឹកប៉ុណ្ណោះ។ ក្រៅពីកម្លាំង ឬ ស៊ុហ្វ របស់គាត់ខ្លាំង ខ្ញុំមិនញញើតចំពោះបច្ចេកទេសរបស់គាត់ទេ។
នៅថ្ងៃទី ៣ ឧសភា ខាងមុខនាប្រទេស ឥណ្ឌូណេស៊ី ក្រៅពី ចាន់ រតនា ដែលតំណាងឲ្យកម្ពុជា តតាំងនឹងកីឡាករម្ចាស់ផ្ទះ Rudy Agutian នៅសង្វៀន ONE: FOR HONOR ក៏មានកីឡាការិនីឆ្នើមជម្រើសជាតិ នៅ ស្រីពៅ ជួបកីឡាការិនីជើងខ្លាំងម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ដែរ៕
អ្នកលេងក្បាច់គុនចម្រុះ ចាន់ រតនា នឹងត្រូវជួបម្ចាស់ផ្ទះ Rudy Agutian នៅសង្វៀន ONE: FOR HONOR នៅថ្ងៃទី ៣ ខែ ឧសភា
អត្ថបទទាក់ទង