សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករបឋមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតវគ្គជម្រុះជុំទី២ពានរង្វាន់ FIFA World Cup Qatar & Asian Cup 2023 កាលពីល្ងាចថ្ងៃពុធម្សិលមិញ ដោយបានកៅហោះកីឡាករសរុបចំនួន៣៥នាក់។
យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលរកបាន២គ្រាប់តែម្នាក់ ជួយឲ្យក្រុមបឹងកេត យកឈ្នះក្រុមសូលទីឡូអង្គរ ក្នុងលទ្ធផលទាំង២ជើង ២-១ ដើម្បីបានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៣ នោះ គឺនៅតែគ្មានឈ្មោះ នៅក្នុងការប្រមូលផ្តុំ លើកនេះដដែល ហើយបញ្ហានេះ បានធ្វើឲ្យអ្នកគាំទ្រ ចាន់ វឌ្ឍនាកា មិនសប្បាយចិត្តនោះទេ។
ចំណែកខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម ក៏គ្មានឈ្មោះ នៅក្នុងបញ្ជីការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជា លើកនេះដែរ ប៉ុន្តែខ្សែប្រយុទ្ធជើងចាស់ គួច សុកុម្ភ របស់ណាហ្គាវើល និង កែវ សុខផេង នៅតែទទួលបានការទុកចិត្តពីគ្រូបង្គោលក្រុមជម្រើសជាតិ លោក Felix Dalmas ហើយអ្នកចាំទីជើងចាស់ ស៊ូ យ៉ាទី ក៏មានឈ្មោះជាថ្មី ក្នុងការប្រមូលផ្តុំ លើកនេះផងដែរ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង