អតីតគ្រូបង្វឹកក្រុមវិសាខា លោក ហុក សុជីវ័ន បានសម្រេចបដិសេធទៅនឹងសំណើសុំធ្វើជាគ្រូជំនួយរបស់ក្លិបមួយ ដែលទើបឡើងមកលេងនៅលីកកំពូលឥណ្ឌា ហើយការបដិសេធនេះ ត្រូវបានគ្រូបង្វឹកកាន់ A-License រូបនេះ បង្ហើបថា ដោយសារមានហេតុផលផ្ទាល់ខ្លួន មិនអាចទៅបាន។
ជុំវិញនឹងបញ្ហានេះ លោក ហុក សុជីវ័ន បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន កាលពីម្សិលមិញថា៖ «ថ្ងៃនេះ ខ្ញុំបាទ បានសម្រេចចិត្ត បដិសេធសំណើ ទៅធ្វើការងារជាគ្រូជំនួយ នៅក្លិបនៃប្រទេស ឥណ្ឌា ដោយហេតុផលផ្ទាល់ខ្លួនមួយចំនួន ដែលមិនអាចឈានដល់ការទទួលយកសំណើមួយនេះបាន»។
គ្រូបង្គោល ដែលត្រូវបានក្លិបវិសាខា បញ្ចប់កុងត្រា កាលពីខែមិថុនា ឆ្នាំ២០១៩រូបនេះ បានបន្ថែមថា៖ «អរគុណ ដល់បងប្អូនទាំងអស់គ្នា ដែលតែងតែជួយជំរុញ និងលើកទឹកចិត្តមកដល់រូបខ្ញុំ។ អរគុណ និងសុំទោស សំលាញ់ ស្ទេវ ដែលជឿជាក់ និងតែងតែផ្តល់ឱកាសការងារ មកដល់ខ្ញុំ»។
គួរបញ្ជាក់ថា លោក ហុក សុវជីវ័ន ត្រូវបានក្លិប Tiddim Road Athletic Union ដែលទើបឡើងទៅលេងនៅលីកកំពូលឥណ្ឌា ទាក់ទងឲ្យទៅធ្វើជាគ្រូជំនួយ កាលពីពេលថ្មីៗនេះ ដើម្បីចូលរួមដឹកនាំក្លិប ដែលមានទីតាំងនៅជិតព្រំប្រទល់ឥណ្ឌា និងបង់ក្លាដែស មួយនេះ ហើយក្លិប Tiddim Road Athletic Union នឹងចាប់ផ្តើមដំណើរការប្រកួតលីកកំពូលឥណ្ឌា ឆ្នាំ២០១៩/២០២០ របស់ខ្លួន នាខែតុលា ឬខែវិច្ឆិការ ខាងមុខនេះ។ ប៉ុន្តែពេលនេះលោក ហុក សុជីវ័ន បានបដិសេពចំពោះសំណើនេះហើយ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង