បញ្ជីឈ្មោះកីឡាករទាំង២៣នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលគ្រោងនឹងធ្វើការប្រកួតនៅថ្ងៃអង្គារនេះ អាចត្រូវបានពន្យារពេល ទៅធ្វើនៅថ្ងៃពុធវិញ គឺមុនពេល១ថ្ងៃ ដែលក្រុមកម្ពុជា ត្រូវប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022 ជាមួយក្រុមជម្រើសជាតិហុងកុង នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។

បើតាមមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់មុននេះបន្តិចថា៖ «មុនដំបូង យើងគ្រោងបញ្ចេញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយរបស់ក្រុមកម្ពុជា នៅថ្ងៃអង្គារនេះ ប៉ុន្តែការពិភាក្សាគ្នាដូចជាមិនទាន់ត្រូវគ្នា អ៊ីចឹងបញ្ជីឈ្មោះនេះ អាចនឹងពន្យារពេលទៅប្រកាសនៅថ្ងៃពុធវិញ គឺក្រោយសន្និសីទកាសែតចប់»។

គួររំឭកថា សម្រាប់ការត្រៀមខ្លួនប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិហុងកុង នៅថ្ងៃព្រហស្បតិ៍ ខាងមុននេះ គ្រូបង្គោលលោក Felix និងអ្នកចាត់ការទូទៅក្រុមកម្ពុជា Keisuke Honda បានកោះហៅកីឡាករ៣៥នាក់ ឲ្យចូលប្រមូលផ្តុំហ្វឹកហាត់។

យ៉ាងណាក៏ដោយ នៅក្នុងចំណោមកីឡាករទាំង៣៥នាក់នេះ នឹងត្រូវជម្រុះចោល១២នាក់វិញ គឺទុកតែ២៣នាក់ប៉ុណ្ណោះ សម្រាប់ចូលរួមការប្រកួតជាមួយក្រុមហុងកុង លើកនេះ ហើយសន្និសីទកាសែត ស្តីពីការប្រកួតរវាងក្រុមទាំង២នេះ នឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ នាព្រឹកម៉ោង១១ ថ្ងៃពុធ ស្អែកនេះ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង