ជើងខ្លាំងវ័យក្មេង ឯម សុធី នឹងប៊ុន សុធា នឹងត្រូវប្រកួតសន្សំពិន្ទុក្នុងពូលហើយល្ងាចនេះ នៃកម្មវិធីខ្សែក្រវាត់គូបូតារដូវកាលទី១១ របស់សង្វៀនបាយ័ន។ ការប្រកួតបើកឆាកយប់នេះគឺមានពីរគូ ឯម សុធី ប៉ះ Dee Sor. Plernjit ចំណែក ប៊ុន សុធា ប៉ះ Payakhirum Chhor. Harpayak ដើម្បីសន្សំពិន្ទុឈានទៅរកជើងខ្លាំងឆ្លងទៅវគ្គខ្វែងនៅពេលខាងមុខនេះ។
កីឡាករថៃដែលត្រូវជួបអ្នកលេងគុនខ្មែរទាំងពីរនាក់នេះ សុទ្ធតែធ្លាប់ប្រកួតនៅកម្ពុជា ពិសេសទៀតនោះគឺពួកគេជាកីឡាករមានថ្មីដៃល្អផងដែរ។ កីឡាករ ឯម សុធី បានឲ្យដឹងដែរថា សម្រាប់ការប្រកួតខ្សែក្រវាត់លើកនេះជាលើកទី១ហើយ ចំពោះរូបគេ ខណៈពីមុនមកបានត្រឹមលេងពានរង្វាន់តូចតាចប៉ុណ្ណោះ។ និយាយដល់ការហ្វឹកហាត់នោះ សុធី ធ្លាប់លើកឡើងថា នឹងព្យាយាមហ្វឹកហាត់ឲ្យច្រើនជាងរាល់ដងនៃការប្រកួតធម្មតា។
បញ្ជាក់ដែរថា ខ្សែក្រវាត់គូបូតារដូវកាលទី១០ ដែលបញ្ចប់ទៅកាលពីប៉ុន្មានខែមុននេះគឺបានទៅលើកីឡាករថៃ Yokpetch លើប្រភេទទម្ងន់ ៦៣,៥។ ចំពោះបេក្ខភាពកម្ពុជាដែលនឹងត្រូវលេងរដូវកាលថ្មីនេះមាន ឯម សុធី ប៊ុន សុធា អ៊ូច ធារិទ្ធ និង សុខ ធី។ កម្មវិធីនេះប្រកួតចាប់ពីម៉ោង ៧យប់តទៅនៅសង្វៀនបាយ័ន៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង