កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី បង្ហើបអំពីការហ្វឹកហាត់ត្រៀមជួបជើងខ្លាំងប្រេស៊ីល នាដើមខែតុលា នៅសង្វៀន ONE ហើយកីឡាការិនី សុវណ្ណារី ដែលជាអ្នកលេងគុនចម្រុះកូនខ្មែរកើតនៅអាមេរិក កំពុងរៀបចំគម្រោងមួយចំនួនដើម្បីផ្ដួលដៃគូនៅសង្វៀន ONE Championship នាដើមខែតុលាខាងមុខ។
អែម សុវណ្ណារី កំពុងហ្វឹកហាត់ខ្លាំងក្លានៅក្លិប Modern Martial Arts and Fitness ស្ថិតនៅក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងបំណងត្រៀមបង្ហាញខ្លួនជាលើកទី២ នៅសង្វៀនអន្តរជាតិ ONE។ សុវណ្ណារី មិនបានប្រាប់ឈ្មោះអំពីគូបដិបក្ខទេ ប៉ុន្តែ គ្រាន់តែដឹងថាជាកីឡាការិនីសញ្ជាតិប្រេស៊ីល ដែលត្រូវប៉ះគ្នានៅថ្ងៃទី ៥ តុលាខាងមុខនៅសង្វៀន ONE Warrior Series 8 នាក្រុងតូក្យូប្រទេសជប៉ុន។
កីឡាការិនីដែលជាសមាជិកនៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានរៀបរាប់ថា៖ គូរប្រកួតរបស់ខ្ញុំដែលត្រូវជួបនៅ ONE Warrior Series 8 គឺជាជើងខ្លាំងមកពីប្រេស៊ីល ប៉ុន្តែខ្ញុំអ្វីដែលខ្ញុំត្រូវធ្វើគឺមិនចុះញ៉មងាយៗនោះឡើយ និងត្រៀមជើងព្រួលដើម្បីឈ្នះ។ ខ្ញុំគិតថាខ្ញុំមានប្រសិទ្ធភាពលើក្បាច់ប្រយុទ្ធរបស់ខ្ញុំ។ ប៉ុន្តែកីឡាការិនីប្រេស៊ីល ឮថាល្អជើងក្រោមជាងខ្ញុំ។ រឿងដែលខ្ញុំត្រូវធ្វើ គឺចាប់ផ្ដួល និងប្រើក្បាច់នៅផ្ទាល់នឹងរេញ។
អ្នកលេងគុនចម្រុះកូនខ្មែរនៅអាមេរិករូបនេះ ដែលមានរហស្សនាមថា «Savage Buddha» បានចុះឈ្មោះជាផ្លូវការក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាកាលខែ មិថុនា។ ការចុះឈ្មោះនេះជាប្រយោជន៍សំខាន់ផ្ទាល់ខ្លួនមួយ ហើយមួយទៀត គឺ ឡើងប្រកួតតំណាងឲ្យកម្ពុជា។
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង