អ្នក​ប្រដាល់​គុន​ខ្មែរ​ ទិត្យ​ សុវណ្ណគិរី​ បានឈ្នះពិល​ រ័ត្ន បាន​ឱកាស​បន្ត​ទៅ​ជុំ​ទី២​ ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ ប៉ុន្តែ​ការ​ចាញ់​ឈ្នះ​ហាក់​មិន​សូវ​អស់​ចិត្ត​ដូច​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៧​ ខែ​កញ្ញា​ ២០១៩។​ អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​ វ៉ៃ​ហាក់​នៅ​ញញើត​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ឆ្មក់​ទាត់​ និង​ឆ្មក់​កណ្ដាប់ដៃ​មួយ​ៗ​ប៉ុណ្ណោះ​ក្នុង​ទឹក​ទី១។​

ចូល​ដល់​ទឹក​ទី២​ ពួកគេ​ក៏​នៅ​មិន​សូវ​ជា​ហ៊ាន​ប្ដូរ​ខ្លាំង​នោះ​ដែរ​ ប៉ុន្តែ​ឃើញ​ ពិល​ រ័ត្ន​ ព្យាយាម​ចេញ​អាវុធ​ច្រើន​ ទោះ​ត្រូវ​ខ្លះ​ខុស​ខ្លះ​ក៏​ដោយ។​ ចុង​ទឹក​ទី២​ សល់​ត្រឹម​៥០​វិនាទី​ចុង​ក្រោយ​ ទិត្យ​ សុវណ្ណគិរី​ បោះ​ជង្គង់​ពី​ចម្ងាយ​លើ​ ពិល​ រ័ត្ន​ ហើយ​ប៉ើង​ទៅ​ក្បែរ​ខ្សែ​សង្វៀន​ រួច​ក៏​បែរ​គូថ​ដាក់​កូន​សិស្ស​លោក​ អេ​ ភូថង​ ខណៈ​ពេល​នោះ​សិស្ស​គុន​រូប​នោះ​បក់​កែង​បញ្ឆិត​ពី​ក្រោយ​ធ្វើ​ឲ្យ​ដៃគូ​ដួល​​មិនអាច​បន្ត​ការ​ប្រកួត​ទៀត​ឡើយ។​

ពិល​ រ័ត្ន​ អាច​និង​គិត​ថា​ដៃគូ​របស់​ខ្លួន​វ៉ៃ​ខុស​បច្ចេកទេស​ ប៉ុន្តែ​ចុង​ក្រោយ​ចៅក្រម​ អាជ្ញាកណ្ដាល​បាន​ពិភាក្សា​គ្នា​ហើយ​ក៏​សម្រេច​ឲ្យ​ ទិត្យ​ សុវណ្ណគិរី​ ជា​អ្នក​ឈ្នះ​បាន​ឡើង​ទៅ​ជុំ​ទី២​ ពេល​នោះ​តែ​ម្ដង​ទៅ។​

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង