លោក Honda ក្រោយចប់ការប្រកួតបានដើរជាមួយក្រុមកីឡាករកម្ពុជា ដើម្បីអរគុណដល់ពួកគេដែលចំណាយពេលមានតម្លៃមកទស្សនាការប្រកួតរបស់ជម្រើសជាតិ។
Honda ប្រាប់ទៅក្រុមកីឡាករទាំងអស់ដោយនិយាយខ្លាំងៗថា៖ “យើងលេងបានល្អហើយ យើងគួរសប្បាយចិត្ត មោទនភាពខ្លួនឯង យើងត្រូវអរគុណអ្នកគាំទ្រ យើងជាក្ដីស្រមៃរបស់ពួកគេ។ យើងមិនត្រូវដើរអោនមុខនោះទេ យើងត្រូវសប្បាយចិត្តចំពោះខ្លួនឯង”។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឆ្លងកាត់២ប្រកួតជម្រុះ World Cup 2022 កន្លងទៅនេះ បានលទ្ធផលស្មើហុងកុង ១-១ និងចាញ់ក្រុមខ្លាំងបារ៉ែន ១-០។ នេះជាការចាប់ផ្ដើម ជាមួយទម្រង់លេងយ៉ាងល្អរបស់កម្ពុជាក្នុងការប្រកួតអន្តរជាតិ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង