អត់កក្រើកម៉េចបានបើសុទ្ធតែគូល្អៗលំដាប់ប្រទេសទៅហើយ សង្វៀន CNC វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ រឿង សោភ័ណ្ឌ ប៉ះ ឡុង សុភី ចំណែកនៅក្នុង PNN វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស ឡៅ ចិត្រា ប៉ះ ឡុង ជិន។
បើតាមការកំណត់ ហើយផ្សព្វផ្សាយកន្លងទៅរបស់សង្វៀន PNN & CNC នោះគឺដល់ពេលប្រកួតដ៏តានតឹងហើយសប្ដាហ៍នេះ អ្នកលេងគុនខ្មែរ៤រូប ឡៅ ចិត្រា ឡុង ជិន រឿង សោភ័ណ្ឌ និង ឡុង សុភី ដើម្បីស្វែងរកម្ចាស់ខ្សែក្រវាត់គោជល់ និងបេក្ខភាពឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស ISI។
ឡៅ ចិត្រា ត្រូវប៉ះ ឡុង ជិន ដើម្បីរកឃើញជើងខ្លាំងម្នាក់ក្នុងចំណោមអ្នកទាំងពីរឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសបន្តទៀត។ ចំណែកកីឡាករទម្ងន់ធ្ងន់របស់កម្ពុជា ឬការប៉ះគ្នារវាងអ្នកប្រដាល់ជួរមុខ រឿង សោភ័ណ្ឌ និង ឡុង សុភី គឺមិនដូចសិស្សប្អូនទាំងពីរឡើយ។ រវាង សោភ័ណ្ឌ និង សុភី អ្នកណាឈ្នះបានខ្សែក្រវាត់គោជល់ ទម្ងន់៦៩គីឡូក្រាមតែម្ដង និងទទួលបានប្រាក់រង្វាន់១៦លានរៀល។
បញ្ជាក់ផងដែរថា រឿង សោភ័ណ្ឌ ប៉ះ ឡុង សុភី កម្មវិធីផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ ទម្ងន់ ៦៩គីឡូក្រាមនេះ នឹងធ្វើឡើងនាថ្ងៃសៅរ៍ ទី១៤ កញ្ញា ២០១៩ វេលាម៉ោង៦ល្ងាចនៅ CNC។ ចំណែក ឡៅ ចិត្រា ប៉ះ ឡុង ជិន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ២០១៩ នៅ PNN វេលាម៉ោង ១២ថ្ងៃត្រង់តទៅ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង