កីឡាករជើងខ្លាំង រឿង សោភ័ណ្ឌ មិនទាន់ប្រាកដថា កណ្តាប់ដៃពិឃាដរបស់គេ អាចបង្រ្កាបអ្នកលេងជង្គង់ ឡុង សុភី បាន ឬក៏យ៉ាងណានោះទេ ខណៈអ្នកទាំង២ ត្រូវប្រឈមមុខដាក់គ្នា ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ ទម្ងន់៦៩គីឡូក្រាម អមជាមួយប្រាក់រង្វាន់៤០០០ដុល្លារ នៅលើសង្វៀន CNC នៅល្ងាចថ្ងៃសៅរ៍នេះ។

វាជាការពិត ដែលបច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់ រឿង សោភ័ណ្ឌ បានវ៉ាដាច់ ឡុង សុភី ប៉ុន្តែចំពោះ រឿង សោភ័ណ្ឌ នៅតែមានភាពខ្លាចរអា ទៅដល់សមត្ថភាពរបស់ ឡុង សុភី ព្រោះគេ ធ្លាប់បានចាញ់ ឡុង សុភី ដល់ទៅ២លើក និងឈ្នះបានតែ១លើកទេ សម្រាប់ការជួបគ្នា៣លើកកន្លងមក។

រឿង សោភ័ណ្ឌ បាននិយាយថា៖«ខ្ញុំធ្លាប់បានចាញ់ ឡុង សុភី ២លើក និងឈ្នះ១លើក ប៉ុន្តែពួកយើងខានជួបគ្នាជាង៣ឆ្នាំមកហើយ។ ចំណែកការជួបគ្នាលើកនេះ ខ្ញុំក៏ហាត់ ហើយគេក៏ខំហាត់ដូចគ្នា អ៊ីចឹងលទ្ធផលបែបណានោះ យើងមិនអាចសន្និដ្ឋានទុកមុនបានទេ»។

ជាមួយគ្នានេះ រឿង សោភ័ណ្ឌ ក៏មិនទាន់ប្រាកដ ពីការយកប្រៀបលើ ឡុង សុភី ដោយការប្រើកណ្តាប់ដៃនោះដែរ។ សោភ័ណ្ឌ បានបង្ហើបថា៖«ពួកយើង សុទ្ធតែមានបច្ចេកទេសប្រកួតចាស់វស្សាដូចគ្នា ហើយយើងមិនទាន់មានប្រៀបអ្វីលើគេនោះទេ ចំណែកឱកាសប្រើកណ្តាប់ដៃ ក៏គេខ្ពស់ជាងយើងដែរ ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងដណ្តើមយកខ្សែក្រវាត់នេះឲ្យបាន»។

ចំណែកលោក ឡុង សាលវ័ន្ត គ្រូបង្វឹក ឡុង សុភី បានអះអាងថា ឡុង សុភី មានភាគរយខ្ពស់ ក្នុងការយកឈ្នះ រឿង សោភ័ណ្ឌ។ លោកបាននិយាយថា៖«ឡុង សុភី មានសង្ឃឹមឈ្នះ៨០ភាគរយ ព្រោះការប្រកួតនេះ បានបង្កើនទាំងលើកលល្បិច និងបច្ចេកទេសនៃការប្រកួត»។

លោក ឡុង សាលវ័ន្ត ដែលបងប្រុសរបស់ ឡុង សុភី ផងនោះ បានបន្ថែមថា៖«ឡុង សុភី បានប្រឹងទាំងកម្លាំងកាយ និងកម្លាំងចិត្ត គឺគេបានចំណាយពេលវេលាច្រើនក្នុងការហ្វឹកហាត់ បង្កើនសមត្ថភាពខ្លួនឯង ហើយការប្រឹងប្រេងនេះ ក៏ព្រោះតេ សុភី ចង់ឈ្នះខ្សែក្រវាត់ និងប្រាក់រង្វាន់ ក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ»៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង